ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន Zuellig Pharma និង Sanofi បានអបអរសាទរ ទិវាឱសថការីពិភពលោក ក្រោមប្រធានបទ ការទទួលសេវាពីឱសថការី គឺជាអត្ថន័យនៃការស្រលាញ់ខ្លួនឯង

    BY Liny Chan September 22, 2022
    ក្រុមហ៊ុន Zuellig Pharma និង Sanofi បានអបអរសាទរ ទិវាឱសថការីពិភពលោក ក្រោមប្រធានបទ ការទទួលសេវាពីឱសថការី គឺជាអត្ថន័យនៃការស្រលាញ់ខ្លួនឯង

    ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងឱកាសនៃការប្រាព្ធទិវាឱសថការីពិភពលោក ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយឱសថ និងផលិតផលសុខភាពនៅក្នុងទ្វីបអាស៊ី ជាមួយនឹងដៃគូរយុទ្ធសាស្រ្តសំខាន់មួយនៅក្នុងប្រទេសកម្ពុជាគឺក្រុមហ៊ុន Sanofi រួមគ្នាបង្កើតកម្មវិធីអាហារសាមគ្គីជូនឱសថការី ដែលពួកគាត់ដើរតួរយ៉ាងសំខាន់ក្នុងការធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួល ដល់ប្រជាជនកម្ពុជា នៅរាត្រីនោះ នៅភោជនីយដ្ឋានទន្លេបាសាក់២ ដែលមានឱសថការីចូលរួមប្រមាណ ២០០ នាក់ទូទាំងប្រទេស។

    ទិវានេះត្រូវបានប្រារព្ធធ្វើឡើងទូទាំងពិភពលោក ដើម្បីជាការថ្លែងអំណរគុណដល់ឱសថការីទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែង និងការលះបង់របស់ពួកគេក្នុងការរួមចំណែកដល់ការថែទាំសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។តួយ៉ាងក្រុមហ៊ុនងZuellig Pharma និងSanofi បានរួមគ្នាអបអរទិវាឱសថការីពិភពលោក ឆ្នាំនេះ ដើម្បីរួមចំណែកតាមរយៈកិច្ចសហការ និងផ្សារភ្ជាប់ទំនាក់ទំនងយូរអង្វែងជាមួយ ឱសថការី នៅក្នុងប្រទេសកម្ពុជា។

    ទិវាឱសថការីពិភពលោកឆ្នាំ ២០២២ ក្រោមការៀបចំរបស់ក្រុមហ៊ុន Zuellig Pharma និង Sanofi ផ្តោតលើប្រធានបទ «ការទទួលសេវាពីឱសថការី គឺជាអត្ថន័យនៃការស្រលាញ់ខ្លួនឯង» ជាអត្ថន័យមួយដែលប្រជាជនកម្ពុជាអាចទទួលបានសេវាពីឱសថការី នៅតាមឱសថស្ថាននានា ទូទាំងប្រទេស ដែលបញ្ចាក់ឲ្យឃើញថា ពួកគាត់អាចទទួលបានសេវានៃការស្រលាញ់ខ្លួនឯងកាន់តែប្រសើរឡើង នេះជាការ រួមចំណែកយ៉ាងសំខាន់ក្នុងការជួយសហគមន៍ និងក្នុងភពផែនដី។ ឱសថការី បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់សេវាថែទាំសុខភាពនៅជុំវិញពិភពលោក។ លើសពីនេះឳសថការមានតួនាទីចូលរួមចំណែកយ៉ាងវិជ្ជមានដល់ សុខុមាលភាពបុគ្គល ពោលគឺការថែទាំខ្លួនឯង។ ការថែទាំខ្លួនឯងជារៀងរាល់ឆ្នាំសន្សំបានការចំណាយរហូតដល់ 119 ពាន់លាន ហើយមានការសន្សំពេលវេលាផ្ទាល់ខ្លួន (ម៉ោង) រហូតដល់ 11 ពាន់លាន។

    ប្រធានបទទិវាឱសថការីពិភពលោកឆ្នាំនេះ”ការទទួលសេវាពីឱសថការី គឺជាអត្ថន័យនៃការស្រលាញ់ខ្លួនឯង” ដែលនឹងធ្វើបច្ចុប្បន្នភាព និងប្រកបដោយភាពច្នៃប្រឌិតក្នុងការលើកកម្ពស់ការស្រលាញ់ ខ្លួនឯង ថែទាំខ្លួនឯង សហគមន៍ និងភពផែនដីកាន់តែប្រសើរឡើងសម្រាប់ប្រជាជនគ្រប់រូប។

    ការប្រារព្ធកម្មវិធីនៅឆ្នាំនេះគូសបញ្ជាក់ពីតួនាទីរបស់ឱសថការីក្នុងការអនុម័ត និងបណ្តុះបណ្តាលវិស័យសុខាភិបាល និងបង្ហាញពីសារៈសំខាន់នៃការអនុវត្តល្អក្នុងឱសថស្ថាន និងការថែទាំខ្លួនឯងកាន់តែប្រសើរឡើងនៅក្នុងសហគមន៍របស់យើង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសរួមមាន លោក Tejasvi Sharma ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Zuellig Pharma លោកឱសថការី អ៊ាវ តារារ័ត្ន តំណាងសមាគមឱសថការីកម្ពុជា (PAC) និងជាមន្រ្តីត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ និងបរិក្ខារពេទ្យ និងគ្រឿងសម្អាង សង្កត់ធ្ងន់លើ “ការអនុវត្តល្អក្នុងឱសថស្ថាន។

    ហើយលោកសាស្រ្តាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត វ៉ាន់ ម៉ិច ឯកទេស និងជាប្រធានផ្នែកសួត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា បានរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពនិងវិធីសាស្ត្រថែទាំសុខភាពដោយខ្លួនឯង តាមរយៈទទួលសេវាពីឱសថការីក្នុងពេលមានរោគសញ្ញាស្រាល។

    ក្រុមហ៊ុន Zuellig Pharma និងSanofi នៅតែបន្តគាំទ្រនិងពង្រីកយុទ្ធនាការអប់រំផ្សេងៗដែលធានាថា ការចូលរួមចំណែករបស់ពួកយើងនឹងបន្តធជួយធ្វើឱ្យការថែទាំសុខភាពកាន់តែងាយស្រួល ដល់ប្រជាជនកម្ពុជា។
    ព័ត៌មានបន្ថែមអំពី Zuellig Pharma សូមចូលទៅកាន់ https://www.zuelligpharma.com/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay