PR

រោងចក្រថាមពល កម្តៅជីវម៉ាសរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បើកដំណើរការជាផ្លូវការនៅកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន BECIS ដើម្បីសម្រេចបានថាមពលកម្តៅកកើតឡើងវិញ ១០០%

BY
Liny Chan
September 23, 2022

ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) នៅថ្ងៃទី ២២ ខែកញ្ញានេះ បានបើកសម្ពោធជាផ្លូវការនូវរោងចក្រថាមពលកម្តៅ ជីវម៉ាស ធំដំបូងគេបង្អស់ នៅកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក្រុមហ៊ុន HEINEKEN Group ដៃគូអាជីវកម្ម សមាគម ពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយ។

ការបើកសម្ពោធរោងចក្រថាមពល កម្ដៅជីវម៉ាសដែលមានទីតាំងនៅទល់មុខរោងចក្រស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនក្នុងការលើកកម្ពស់ពាក្យស្លោក “ធ្វើឱ្យ ប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ខ្លួន ពោលគឺជាការប្តេជ្ញាចិត្តឆ្ពោះទៅរកពិភពលោកដែលបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ កាន់តែមានសមភាព និងភពផែនដីដែលកាន់តែប្រសើរឡើង ។

រោងចក្រថាមពលកម្តៅជីវម៉ាសដែលមាន តម្លៃ ៥,៨ លានដុល្លារអាមេរិកនេះ នឹងប្រើប្រាស់អង្កាមដែលនាំយកមកពីខេត្តព្រៃវែង ដើម្បីដុតបង្កើតជាចំហាយ ដែលនឹងផ្គត់ផ្គង់ថាមពលកម្តៅកកើតឡើងវិញ ១០០% សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ តាមរយៈការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកម្តៅជីវម៉ាសក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថា នឹង កាត់បន្ថយការបំភាយឧស្ម័នកាបូន (ឧស្ម័នកាបូនិច) ដល់ទៅ ៦០% នៅក្នុងផលិតកម្មរបស់ខ្លួន។

ពិធីសម្ពោធជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា លោក Dolf van den Brink ប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុន HEINEKEN Group លោក Michel de Carvalho នាយកប្រតិបត្តិក្រុមហ៊ុន Heineken Holding NV លោកស្រី Charlene L. de Carvalho-Heineken នាយកប្រតិបត្តិក្រុមហ៊ុន Heineken Holding NV លោក Jacco vander Linden ប្រធានទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន HEINEKEN Group លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងលោក Eren Ergin អគ្គនាយកក្រុមហ៊ុន BECIS។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «យើងត្រូវ ទទួលស្គាល់ការពិតមិនអាចប្រកែកបានថា សន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេសដែលបានវិវឌ្ឍចេញពីមនសិការ ឯកភាពជាតិ និងសមាហរណកម្ម ក្រោមគោលនយោបាយឈ្នះ-ឈ្នះ គឺជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ចការអភិវឌ្ឍប្រទេសនិងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយនឹង ការ ប្រឹងប្រែងដែលលើកឡើងខាងលើប្រទេសកម្ពុជាបានរីកចម្រើន ពីប្រទេសមានប្រាក់ចំណូលទាបទៅជាប្រទេសមានចំណូលមធ្យម កម្រិត ទាប ហើយមានគោលដៅក្លាយជាប្រទេសមានចំប្រាក់ណូលខ្ពស់នៅឆ្នាំ២០៥០។ ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏មានតម្លៃនេះ កម្ពុជា អាចឈានទៅមុខមួយជំហានបន្ថែមទៀតក្នុងការពិចារណា និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតចេញពីបញ្ហាបរិស្ថាន និងការ ប្រែប្រួលអាកាសធាតុ។ ថ្ងៃនេះយើងបង្កើតឱកាសដ៏សំខាន់មួយសម្រាប់ កម្ពុជាជាមួយនឹងការបើកដំណើរការរោងចក្រថាមពល ជីវម៉ាស ដែលទន្ទឹងរង់ចាំជាយូរមកហើយថា នឹងផ្តល់ផ្លែផ្កាដល់ប្រទេសជាតិ។ យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន សម្រាប់ការ បន្ត ជំរុញការប្តេជ្ញាចិត្តផ្នែកនិរន្តរភាពរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិដ៏ធំមួយជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវចំពោះសង្គម និងជាអ្នកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុន ហ៊ិននីគែន គឺជា ផ្តល់ទំនុកចិត្ត និងភាពជឿជាក់មកលើកម្ពុជានិងការប្តេជ្ញាចិត្តក្នុងការវិនិយោគបន្ថែមទៀត ក្នុងប្រទេសកម្ពុជា។ សូមរួមគ្នាបន្ត ដំណើរ ទៅមុខទៀតដើម្បីជំរុញអនាគតដ៏រីកចម្រើន ប្រកបដោយបរិយាបន្នផ្នែកសង្គម និងប្រកបដោយ និរន្តរភាព ផ្នែកបរិស្ថាន សម្រាប់ យើងទាំងអស់គ្នា»។

លោក Dolf van den Brink ប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាអគ្គនាយកក្រុមហ៊ុន HEINEKEN Group មានប្រសាសន៍ថា៖ «សម្រាប់រយៈពេលជាង១៥៨ ឆ្នាំមកនេះនិរន្តរភាព និងការទទួលខុសត្រូវគឺជាផ្នែកមួយនៃ DNA របស់ក្រុមហ៊ុនហ៊ិននីគែន។ យើងជាអ្នក ផលិត និងជាអ្នកធ្វើហើយយើងដឹងថា សកម្មភាពរបស់យើងបង្ហាញឱ្យឃើញច្បាស់ជាងពាក្យសម្ដី។ ខ្ញុំមានមោទនភាពចំពោះក្រុមការងារ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រាប់ប្រតិបត្តិការរោងចក្រថាមពលកម្តៅជីវម៉ាសទ្រង់ទ្រាយធំនេះដើម្បីកាត់បន្ថយការបំភាយ កាបូនរបស់យើង និងនាំយើងឱ្យដើរឆ្ពោះទៅមុខមួយជំហានទៀតលើដំណើរផ្លូវរបស់យើងឆ្ពោះទៅរកការសម្រេចបាននូវការបំភាយកាបូនត្រឹមកម្រិតសូន្យ»។

ក្រៅពីការបង្កើតការងារថ្មីនៅរោចក្រផ្ទាល់រោងចក្រថាមពលកម្តៅជីវម៉ាសនេះក៏នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលធ្វើការងារពាក់ព័ន្ធ នឹងសង្វាក់ផលិតកម្មស្រូវផងដែរដូចជារោងម៉ាស៊ីនកិនស្រូវ និងកសិករជាដើម។ ការប្រើប្រាស់អង្កាមធ្វើជាប្រភពថាមពលកម្តៅនេះ បាន ប្រែក្លាយកាកសំណល់កសិកម្ម និងសរីរាង្គដែលត្រូវបានបោះចោលទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន។

លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែងថា៖ «យើងមានឫសគល់ដ៏រឹងមាំនៅក្នុងប្រទេស កម្ពុជាហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងបានបណ្តាក់ទុនរាប់រយលានដុល្លារនៅក្នុងក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុក របស់ យើងដែលផ្តល់ការងារដល់បុគ្គលិករាប់រយនាក់ និងផ្តល់ការងារប្រយោលនៅទូទាំងខ្សែសង្វាក់ផលិតកម្មរាប់ចាប់ពីការងារ ផលិតវត្ថុធាតុដើមរហូតដល់ការងារនៅតាមហាងទំនិញ។ ជាមួយនឹងការចាប់ផ្តើមដំណើរការរោងចក្រ ថាមពលកម្តៅជីវម៉ាសនេះ យើងសង្ឃឹមថា នឹង បង្កើតឱ្យមានផលវិជ្ជមានបន្ថែមទៀត នៅក្នុងសហគមន៍ដែលយើងធ្វើការងារជាមួយ។ មហិច្ឆតា “ធ្វើឱ្យ ប្រទេសកម្ពុជាកាន់តែប្រសើរ” របស់យើងបានបង្កប់យ៉ាងជ្រៅ នៅក្នុងអាជីវកម្មរបស់យើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយការបើកដំណើរការ រោងចក្រថាមពលថ្មីនេះ បង្ហាញឱ្យឃើញថា មហិច្ឆតានេះនឹងដឹកនាំយើងឱ្យដើរឆ្ពោះទៅមុខសម្រាប់មនុស្សជាច្រើនជំនាន់ទៅមុខទៀត»។

ការសាងសង់ រោងចក្រថាមពលកម្តៅជីវម៉ាសនេះ ត្រូវបានបញ្ចប់ក្រោមការសហការជាមួយក្រុមហ៊ុន BECIS ដែលជាក្រុមហ៊ុនផ្តល់សេវា ថាមពល (EaaS) ឈានមុខគេ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ កិច្ចសហការនេះធ្វើឡើងក្នុងរូបភាពជាកិច្ចព្រមព្រៀង ទិញថាមពលក្នុងរយៈពេលវែង(PPA)។

លោក Eren Ergin អគ្គនាយកក្រុមហ៊ុន BECIS មានប្រសាសន៍ថា៖ «វាជាកិត្តិយសណាស់ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដើម្បីនាំយកគម្រោងដ៏សំខាន់នេះមកកាន់ប្រទេសកម្ពុជា។ ការផ្លាស់ប្តូរឆ្ពោះទៅកាន់ការប្រើប្រាស់ថាមពលដែលមាននិរន្តរភាព នឹងជះឥទ្ធិពលយ៉ាងខ្លាំងលើការដោះស្រាយវិបត្តិអាកាសធាតុ និងកែប្រែរបៀបដែលយើងធ្វើអាជីវកម្ម និងផ្តល់ជូនអតិថិជន។ យើង ជឿថា ការបង្កើតតម្លៃ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពគឺជាគោលដៅបំពេញបន្ថែម ដែលពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងខ្លាំង»។

ធ្វើឱ្យពិភពលោកកាន់តែប្រសើរ, ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ
នៅឆ្នាំ២០២១ ក្រុមហ៊ុន HEINEKEN Group បានបង្ហាញគោលបំណងថ្មីៗ ជាលក្ខណៈអន្តរជាតិ និងសម្រាប់ប្រទេសកម្ពុជា ដើម្បីឈាន ទៅដល់ការបំភាយឧស្ម័នសូន្យនៅក្នុងផលិតកម្មរបស់ខ្លួននៅឆ្នាំ២០៣០ និងនៅទូទាំងខ្សែសង្វាក់ផលិតកម្មទាំងមូលនៅ ឆ្នាំ២០៤០។ ក្រុមហ៊ុនកំពុងប្រកាន់យកវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រដោយធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ Science Based Targets initiative (SBTi) ដើម្បីធ្វើឱ្យការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនមានភាពស្របតាមស្តង់ដាសកល ហើយក្រុមហ៊ុនផ្តោតលើសកម្មភាពជាក់ស្តែង ដោយធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអតិថិជនអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ដើម្បីជម្រុញសេដ្ឋកិច្ចវិលជុំ។

មុននឹងបង្កើតរោងចក្រថាមពលកម្តៅជីវម៉ាសនេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានវិនិយោគរួចហើយលើរោងចក្រប្រព្រឹត្តិកម្ម សំណល់រាវ ដ៏ធំដំបូងគេបង្អស់នៅកម្ពុជានៅរោងចក្រផលិត ស្រាបៀរ របស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ។ ជីវឧស្ម័នដែលបញ្ចេញ ដោយ រោងចក្រប្រព្រឹត្តិកម្ម សំណល់រាវនេះក៏ត្រូវបានប្រើប្រាស់ជាថាមពលកម្តៅក្នុងប្រតិបត្តិការ ផលិតស្រាបៀររបស់ក្រុមហ៊ុនផងដែរ ក្នុង ទម្រង់ជាថាមពលកកើតឡើងវិញ។ ចាប់ពីថ្ងៃនេះតទៅថាមពលកម្តៅដែលអាចកកើតឡើងវិញបាន ១០០% របស់ក្រុមហ៊ុន នឹងត្រូវបាន ផ្គត់ផ្គង់ដោយ ជីវឧស្ម័ន និងជីវម៉ាស។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់លើការប្តេជ្ញាចិត្តរបស់ខ្លួនខាងផ្នែកបរិស្ថានតាមរយៈការឈ្នះពានរង្វាន់ EuroCham CSR Environmental Award និងការឧបត្ថម្ភដល់កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាលើកដំបូងក្នុង ឆ្នាំ២០២១។

និរន្តរភាពផ្នែកបរិស្ថាន និងសង្គមរួមជាមួយនឹងការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវបង្កើតបានជា សសរស្តម្ភទាំងបីដែលបង្កើតបានជាមហិច្ឆតា “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” រយៈពេលវែងរបស់ក្រុមហ៊ុន៕

អំពី ក្រុមហ៊ុន HEINEKEN
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជាដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ ជំរុញ ដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នាក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសារ និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោ អន្តរជាតិ គុណភាពខ្ពស់ដូចជា ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមាន បុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយ និរន្តរភាពរបស់កម្ពុជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែ ប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាននិរន្តរភាព សង្គម និងការពិសារដោយការទទួលខុសត្រូវ ដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅ កាន់ ពិភពលោកដែលមានកាបូនសូន្យកាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃ ក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕

អំពីក្រុមហ៊ុន BECIS
មានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅកម្ពុជាក្រុមហ៊ុន BECIS មានផលបត្រវិនិយោគដ៏ច្រើននៅទូទាំង តំបន់អាស៊ី ។ ជាក្រុមហ៊ុន ផ្គត់ផ្គង់ សេវាថាពមល (EaaS) ឈានមុខគេមួយក្រុមហ៊ុន BECIS ជឿជាក់ថា ការកាត់បន្ថយការបញ្ចេញ ឧស្ម័នកាបូន វិមជ្ឈការនីយកម្ម និងឌីជីថលូបនីយកម្មនៃថាមពល គឺជាគន្លឹះក្នុងការបើកឱកាសឱ្យក្រុមហ៊ុននានាសម្រេច គោលដៅ ប្រតិបត្ដិការប្រកបដោយចីរភាព។

ការផ្គត់ផ្គង់សេវាថាពមល (EaaS)៖ ជាមួយគំរូអាជីវកម្ម EaaS ក្រុមហ៊ុន BECIS អភិវឌ្ឍសាងសង់ប្រតិបត្តិការ និងកាន់កាប់ដំណោះ ស្រាយចែកចាយថាមពល ។ គំរូអាជីវកម្មនេះកាត់បន្ថយហានិភ័យ និងភាពស្មុគស្មាញសម្រាប់អតិថិជន ខណៈសម្រេចគោលដៅសំខាន់ ៗ ពាក់ព័ន្ធនឹងនិរន្តរភាពបង្កើនប្រសិទ្ធភាពចំណាយ និងលទ្ធភាពស្ទុះងើបនៃហេដ្ឋរចនាសម្ព័ន្ធ ថាមពលដែលទាំងអស់នេះ មិនត្រូវការ ការ វិនិយោគមូលធនឡើយ៕

Share This Post: