ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ នៅចំណុចមុខសណ្ឋារគារបៃតង ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួន

    BY Khmernote Media September 27, 2022
    ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ នៅចំណុចមុខសណ្ឋារគារបៃតង ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤៖៥០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ នៅចំណុចមុខសណ្ឋារគារបៃតង ផ្លូវ២៨២ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ជនសង្ស័យឈ្មោះ ម៉ាស់ ហាណាស៊ី ហៅអាស៊ី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥស្លាម ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ៣៦បេ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន)។ វត្ថុតាងចាប់យក៖ម៉ូតូម៉ាក Nex ពណ៌ខ្មៅសេរីឆ្នាំ ២០១៦ ពាក់ផ្លាកលេខ កណ្ដាល-1P-4378 ជារបស់ជនសង្ស័យ។

    បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវីធីច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: