ព័ត៌មានជាតិ

សូមប្រយ័ត្ន! មានការយកឈ្មោះផលិតផល ដែលយុវជន និងកុមារបានស្គាល់ស្រាប់ មកដាក់លើបារីអេឡិចត្រូនិច ដើម្បីលក់ចែកចាយ

BY
srey nuch
September 27, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីការយកឈ្មោះផលិតផល ដែលយុវជន និងកុមារបានស្គាល់ស្រាប់ ដាក់លើបារីអេឡិចត្រូនិច។

ទោះបីជាបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ត្រូវបានរាជរដ្ឋភិបាលហាមឃាត់មិនអោយប្រើប្រាស់ នាំចូល និងចែកចាយលក់ក៏ដោយ ក៏នៅតែមានការផ្សព្វផ្សាយលក់ផលិតផលទាំងនេះ តាមបណ្ដាញព័ត៌មានសង្គម។ មិនតែប៉ុណ្ណោះ អ្នកផលិតបារីអេឡិចត្រូនិកបានផលិតទឹកសូលុយស្យុងរសជាតិដោយភ្ជាប់ទៅនឹងម៉ាកផលិតផលមួយចំនួន ដែលយុវជន និងកុមារបានស្គាល់ស្រាប់ ដូចជា ភេសជ្ជៈកូកាកូឡា(Coca Cola) ប៉ិបស៊ី(Pepsi) ហ្វាន់តា(Fanta) គោជល់(RedBull) ស្ករកៅស៊ូឌុបបបលមីន (Duoblemint) និងស្ករផ្លេ (Play) ជាដើម។ ទាំងនេះ បានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា គោលដៅនៃផលិតផលបារីអេឡិចត្រូវនិកនេះ គឺទាក់ទាញអ្នកជក់ថ្មី ដែលជាយុវជន និងកុមារស្របពេលដែលមនុស្សកំពុងមានទំនោរបោះបង់ទម្លាក់ប្រើប្រាស់បារីធម្មតា ៕ សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតដូចខាងក្រោម៖

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: