រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបង្កើតក្រុមការងារត្រួតពិនិត្យទីតាំង អាជីវកម្មទទួលបញ្ចាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
- September 28, 2022
យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យទីតាំង អាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគៈណអភិបាលរាជធានីភ្នំពេញ ជាប្រធាន ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគៈណអភិបាលរាជធានីភ្នំពេញ ជា អនុប្រធាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ជា អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជា អនុប្រធាន៕
- Share This Post: