ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ឃ្លាំង ហួត បញ្ជាក់ថា ករណីឃាត់ខ្លួនមនុស្ស ៩នាក់ ដែលពាក់ព័ន្ធកន្លែងបញ្ចាំខុសច្បាប់ ក្នុងនោះមានថៅកែ ២នាក់ផងដែរ

    BY Khmernote Media September 29, 2022
    លោក ឃ្លាំង ហួត បញ្ជាក់ថា ករណីឃាត់ខ្លួនមនុស្ស ៩នាក់ ដែលពាក់ព័ន្ធកន្លែងបញ្ចាំខុសច្បាប់ ក្នុងនោះមានថៅកែ ២នាក់ផងដែរ

    យោងតាមការបញ្ជាក់ពីលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា យុទ្ធនាការបោសសម្អាតឃ្លាំងបញ្ចាំខុសច្បាប់ (ឃ្លាំងរំសេវ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចុះបង្ក្រាបចំនួន ១៣ទីតាំង និងបានដកហូតម៉ូតូ សរុបចំនួន ១,១១៣ គ្រឿង។ ហើយនៅក្នុងយុទ្ធនាការនោះផងដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស៩នាក់ ដែលពាក់ព័ន្ធករណីបង្ក្រាបកន្លែងបញ្ចាំខុសច្បាប់។

    លោក ឃ្លាំង ហួត ក៏បានបញ្ចាក់នៅលើគណនីហ្វេសប៊ុកឲ្យដឹងផងដែរថា៖

    «👉 សូមបញ្ជាក់ករណីឃាត់ខ្លួនមនុស្ស៩នាក់ដែលពាក់ព័ន្ធករណីបង្រ្កាបកន្លែងកុងសុីបញ្ចាំល្មើសច្បាប់​ ៖
    👉 ករណីទី១ ឃាត់ខ្លួនថៅកែ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន៤នាក់ សរុប៥នាក់ ។
    👉 ករណីទី២ ឃាត់ខ្លួនថៅកែ១នាក់ និងកម្មករជួយទុកដាក់មើលថែរបស់ចោរកម្មចំនួន៣នាក់ សរុប៤នាក់ ។
    🙏🙏🙏 សូមមេត្តាទុកជូនតុលាការធ្វើការតាមច្បាប់ ។
    👉 ថៅកែនិងកម្មករគឺផ្សំគំនិតគ្នាប្រព្រឹត្តបទល្មើស»

    Share This Post: