ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ហួសចិត្តយ៉ាងខ្លាំង ដែលកន្លែងខ្លះជាកន្លែងផឹកកាហ្វេសោះ ប៉ុន្តែបែរទៅជាកន្លែងភ្នាល់ដ៏កាក់កបទៅវិញ

BY
Khmernote Media
September 29, 2022

នាថ្ងៃព្រហស្បតិ៍​ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានមានប្រសាសន៍ថា៖ «ល្បែងស៊ីសងកើតឡើងច្រើនណាស់…ក្នុងតែ១ថ្ងៃ ខេត្តកណ្តាល មួយរកឃើញជាង ៧០០កន្លែង នៅភ្នំពេញជាង ១,០០០កន្លែង ចុះបើល្បែងស៊ីសងម្លឹងៗ វាទាក់ទងនឹងបញ្ហាភូមិ-ឃុំមានសុវត្ថិភាព ដែលយើងបានដាក់អោយអនុវត្តច្រើនឆ្នាំហើយ។ កន្លែងល្បែងស៊ីសង មិនដែលកើតនៅលើមេឃទេ វាកើតនៅលើដី ដីនឹងវានៅតាមភូមិ តាមឃុំ តាមស្រុក តាមខេត្តនោះឯង បញ្ហាស្ថិតនៅត្រង់យើងធ្វើ ឬមិនធ្វើ»

សម្តេចបានមានប្រសាស៍ទៀតថា៖​ «កុំចាំបាច់ដល់រដ្ឋមន្ត្រីមហាផ្ទៃ ឬក៏កុំចាំបាច់ដល់ទៅនាយករដ្ឋមន្ត្រីស្រែកចាំធ្វើ នាំគ្នាធ្វើឲ្យដូចភ្លៀងរលឹមទៅ។ កន្លែងខ្លះជាកន្លែងផឹកកាហ្វេសោះ ក៏ប៉ុន្តែទៅជាកន្លែងភ្នាល់ដ៏កាក់កប ជាអនឡាញ ប្រណាំង ទាត់បាត់ពេញទឹកពេញដី»

Share This Post: