ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ចេញសេចក្តីសម្រេច ស្តីពីការបន្ថែមសមាសភាពក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

    BY Khmernote Media September 29, 2022
    សម្តេចតេជោ ចេញសេចក្តីសម្រេច ស្តីពីការបន្ថែមសមាសភាពក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបន្ថែមសមាសភាពក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

    រាជរដ្ឋាភិបាល ដោយសម្រេចត្រូវបានបន្ថែមសមាសភាពក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដូចខាងក្រោម៖

    ១.ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន។
    ២.ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធាន។

    សមាសភាពដូចមានដែលចែងខាងលើ ត្រូវអនុវត្តតួនាទី ភារកិច្ច ដូចមានចែងក្នុងសេចក្ដីសម្រេចលេខ៦២ សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: