ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ

    BY Khmernote Media September 30, 2022
    រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ

    រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់តារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ ដោយអនុក្រឹត្យនេះ​មានគោលបំណងកំណត់តារាថភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជានីតបុគ្គល និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែរបស់និយោជិតនិវាសនជន។

    សម្រាប់ភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ៖

    ១- ពី ០៛ ដល់ ១៨ ០០០ ០០០៛ អត្រាពន្ធ ០%
    ២- ពី ១៨ ០០០ ០០១៛ ដល់ ២៤ ០០០ ០០០៛ អត្រាពន្ធ ៥%
    ៣- ពី ២៤ ០០០ ០០១៛ ដល់ ១០២ ០០០ ០០០៛ អត្រាពន្ធ ១០%
    ៤- ពី ១០២ ០០០ ០០១៛ ដល់ ១៥០ ០០០ ០០០៛ អត្រាពន្ធ ១៥%
    ៥- លើសពី ១៥០ ០០០ ០០០៛ អត្រាពន្ធ ២០%

    សម្រាប់ភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ៖

    ១- ពី ០៛ ដល់ ១ ៥០០ ០០០៛ អត្រាពន្ធ ០%
    ២- ពី ១ ៥០០ ០០១៛ ដល់ ២ ០០០ ០០០៛ អត្រាពន្ធ ៥%
    ៣- ពី ២ ០០០ ០០១៛ ដល់ ៨ ៥០០ ០០០៛ អត្រាពន្ធ ១០%
    ៤- ពី ៨ ៥០០ ០០១៛ ដល់ ១២ ៥០០ ០០០៛ អត្រាពន្ធ ១៥%
    ៥- លើសពី ១២ ៥០០ ០០០៛ អត្រាពន្ធ ២០%

    Share This Post: