អន្តរជាតិ

ទឹកធ្លាក់នៅឈៀងម៉ៃត្រូវបានបិទដោយសារទឹកជំនន់

BY
srey nuch
September 30, 2022

ខេត្តឈៀងម៉ៃ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទឹកធ្លាក់មែក្លាងនៃឧទ្យានជាតិដយអ៊ីនថាណុន ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងខេត្តឈៀងម៉ៃត្រូវបានបិទ ចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងតំបន់នោះ។

មន្ត្រីឧទ្យានបានកត់សម្គាល់ថា ហាងជាច្រើននៅក្នុងស្រុកចោមថុងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់បានជន់លិចស្រុកទេសចរណ៍នោះ។ ដោយមានឈ្មោះហៅក្រៅថា «ដំបូលនៃប្រទេសថៃ» បានធ្វើឱ្យឧទ្យានជាតិដយអ៊ីនថាណុន ដែលរួមបញ្ចូលទាំងភ្នំនោះ គឺជាភ្នំខ្ពស់បំផុតក្នុងប្រទេសថៃ ដោយមានកម្ពស់ ២ ៥៦៥ម៉ែត្រ។ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋនៅក្នុងភូមិឃុនឃុនក្លាងត្រូវបានគេមើលឃើញថាបានបម្លាស់ទីទ្រព្យសម្បត្តិរបស់ពួកគេទៅកាន់ទីទួលមួយចំនួន ខណៈដែលទឹកហូរបានគំរាមកំហែងហៀរប្រឡាយមែក្លាង៕

ប្រភព៖ NNT
បកប្រែដោយ៖ លោក យា ចិន្តាខន្តី
សម្រួលផ្សាយដោយ៖ ធូ កុសល

Share This Post: