ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ក្នុងមូលដា្ឋន

    BY Khmernote Media September 30, 2022
    រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ក្នុងមូលដា្ឋន

    ខេតត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្ដីពីការត្រៀមលក្ខណៈឆ្លើយតប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ក្នុងមូលដា្ឋន។

    ដោយស្ថានភាពការហក់ឡើងយ៉ានលឿននៃកម្ពស់ទឹកទន្លេមេគង្គ ទន្លេកុង និងទន្លេសាន ក្នុងរយៈពេល២ថ្ងៃនេះ ដែលនឹងអាចឈានទៅបង្កឱ្យមានគ្រោះទឹកជំនន់ ប៉ះពាល់ដល់មូលដ្ឋានមួយចំនួននៅក្នុងឃុំ សង្កាត់ និងក្រុង ស្រុក។ ដើម្បីធនាការត្រៀមលក្ខណៈ ដើម្បីឆ្លើយតប អន្តរាគមន៍បានជាមុន និងបញ្ចៀសបានការប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះមហន្តរាយទឹកជំនន់នេះ សូមអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ផ្នែកមានសមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងតំបន់ងាយរងគ្រោះ មេត្តាត្រៀមឱ្យបានរួចរាល់នូវមធ្យោបាយ ធនធាន ទីតាំងមានសុវត្ថិភាព និងផែនការជាក់ស្ដែង ក្នុងកិច្ចប្រតិបត្តិការដោះស្រាយអន្តរាគមន៍ សង្គ្រោះបន្ទាន់ជូនគ្រួសារប្រជាជនដែលរងផលប៉ះពាល់។

    ទន្ទឹមនេះ សូមប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រកបមុខរបរតាមដងទន្លេ និងទីតាំងមូលដ្ឋានងាយរងគ្រោះ មានការប្រុងប្រយ័ត្នខ្ពស់ តាមដានជាប់អំពីស្ថានភាពទឹកជំនន់ ក្ដាប់ជាប់ការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងគោលដៅរួមគ្នាបង្ការឆ្លើយតប និងកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ ព្រមទាំងការពារសុវត្ថិភាព អាយុជីវិតប្រជាជន ការខូចខាត បាត់បង់ទ្រព្យសម្បត្តិឯកជន និងសាធារណៈឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលា ៕

    ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration

    រូបភាព៖ ទូរទស្សន៍ខេត្តស្ទឹងត្រែង

    Share This Post: