សង្គម

ករណីខលទូរស័ព្ទពីក្រៅប្រទេស ដែលជាលេខទូរស័ព្ទសង្ស័យ (Spam) មិនធ្វើឱ្យបាត់បង់ប្រាក់ក្នុងកុងធនាគារ តែក៏មកដឹងពីវិធីការពារពីការខលចូលរំខាន

BY
Naren
September 30, 2022

(ភ្នំពេញ)៖ ដោយសារមានករណីខលទូរស័ព្ទពីក្រៅប្រទេសជាបន្តបន្ទាប់ ដែលជាលេខទូរស័ព្ទសង្ស័យ (Spam) មានបំណងឆបោកប្រាក់តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) និងមានព័ត៌មានគ្មានប្រភពច្បាស់លាស់ដែលនិយាយថានឹងបាត់បង់លុយពីធនាគារប្រសិនមានការទទួល ឬតេទៅវិញ។

ថ្ងៃនេះនាយកដ្ឋានព័ត៌មានវិទ្យា បានជម្រាបថាហេតុការណ៍នេះបានកើតមានច្រើនដងនឹងច្រើនឆ្នាំមកហើយបច្ចុប្បន្នបន្តមានផងដែល តែពុំមានបញ្ហាបាត់បង់ថវិកាពីធនាគារ ឬទិន្នន័យអ្វីមួយពីទូរស័ព្ទរបស់នរណាម្នាក់ទេ តែមានការបាត់ថវិកាក្នុងលេខទូរស័ព្ទ២ករណីដូចខាងក្រោម៖

១. ប្រសិនលោកអ្នកចុចទទួលនោះ ភាគីជនអនាមិកនោះនឹងត្រូវចំណាយថវិកាហៅចេញក្រៅប្រទេស

២. ប្រសិនលោកអ្នកជាអ្នកតេត្រលប់វិញទៅកាន់លេខទូរស័ព្ទជនអនាមិកនោះ ប្រាកដណាស់លោកអ្នកនឹងត្រូវបាត់បង់ថវិកាផ្ទុកក្នុងគណនីសេវាទូរសព្ទអ្នកសម្រាប់ការហៅទៅក្រៅប្រទេស។

នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានបន្ថែមថា ដើម្បីការពារពីការខលចូលរំខាន ជនរងគ្រោះអាចធ្វើការ Block លេខទូរស័ព្ទដែលបានព្យាយាមខលចូលទាំងនោះ ប៉ុន្តែជនល្មើសបានព្យាយាមប្រើប្រាស់លេខថ្មីៗ បម្រើសកម្មភាពល្មើសរបស់ពួកគេ។ ថ្ងៃនេះនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ក៏បានធ្វើការណែនាំអំពីរបៀបដំឡើងកម្មវិធីជំនួយ ដែលមានសមត្ថភាពកំណត់លេខទូរស័ព្ទសង្ស័យ (Spam) រួចធ្វើការ Block ដោយស្វ័យប្រវត្តិ។

កម្មវិធីឈ្មោះ Hiya: Spam Phone Call Blocker កំពុងតែទទួលបាននូវការពេញនិយមប្រើប្រាស់ ព្រោះបច្ចុប្បន្នកម្មវិធីនេះមានទិន្នន័យលេខទូរស័ព្ទសង្ស័យ (Spam) ប្រមាណ ២៨៧លានលេខទូរស័ព្ទ ដែលអាចជួយអ្នកប្រើប្រាស់ក្នុងការ Block លេខសង្ស័យបានច្រើន។ កម្មវិធីឈ្មោះ Hiya អាចដំឡើងលើទូរស័ព្ទដៃ ដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរបៀបដូចខាងក្រោម៖

១- ទាញយកកម្មវិធី Hiya: Spam Phone Call Blocker ពីកម្មវិធី AppStore ក្នុងទូរស័ព្ទ iOS ឬ Playstore ក្នុងទូរស័ព្ទ Android។ លោកអ្នកក៏អាចទាញយកតាមតំណភ្ជាប់៖
– ទូរស័ព្ទ iOS (https://apple.co/38St8U1)
– ទូរស័ព្ទ Android (https://bit.ly/3bYPupa)

២- បន្ទាប់ពីដំឡើងកម្មវិធី Hiya ក្នុងទូរស័ព្ទរួច លោកអ្នកអាចស្វែងយល់បន្ថែមអំពីរៀបប្រើប្រាស់កម្មវិធី Hiya តាមរយៈវិដេអូខាងក្រោម៖

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

Share This Post: