ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលស្រុកមង្គលបូរី ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី សូមប្រុងជើងការខ្ពស់បំផុត ក្រោយទឹកកំពុងហក់ឡើងយ៉ាងគំហុក

    BY Khmernote Media October 3, 2022
    រដ្ឋបាលស្រុកមង្គលបូរី ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី  សូមប្រុងជើងការខ្ពស់បំផុត ក្រោយទឹកកំពុងហក់ឡើងយ៉ាងគំហុក

    ខេត្តបាត់ដំបង៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ លោក រ័ត្ន ដាស៊ីណង់ ជារដ្ឋបាលស្រុកមង្គលបូរី បានចេញសេចក្តីជូនដំណឹង ឱ្យប្រជាពលរដ្ឋទាំងអស់ប្រុងជើងការខ្ពស់បំផុតនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលស្រុកមង្គលបូរី សូមជូនដំណឹងដល់បងប្អូនរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី មេត្តាជ្រាបថា៖

    ដោយពិនិត្យស្ថានភាពជាក់ស្តែងឃើញថាទឹកកំពុងហក់ឡើងយ៉ាងគំហុក ពីស្រុកបវេល នៃខេត្តបាត់ដំបង ព្រមទាំងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យទឹកស្ទឹងឡើងខ្ពស់បំផុត ហេតុនេះ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក សូមអុំពាវនាវអោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសកូនក្មេងតូចៗ មនុស្សចាស់ អ្នកពិការភាព ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់សម្ភារសង្រ្គោះ ដូចជា៖ ទូក កាណូត អាវពោង និងរកទីទួលសុវត្ថិភាពជាដើម។ ករណីចាំសូមទាក់ លេខ ០១២ ៥០០ ០៨៣/ ០៧៧ ២៣ ៤៨៤៨ /០១២ ៤២០ ៣៩៦. / ០១២ ៥៩១ ៨៣៧. /០១២ ៤៥០ ០៣៤ ។ សូមអរគុណ ទស្សនាវិដេអូខាងក្រោម៖

    ប្រភព៖​ រ័ត្ន ដាស៊ីណង់

    Share This Post: