ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១១ ខែតុលា ភ្លៀងនៅតែបន្តធ្លាក់ច្រើននៅផ្នែកខ្លះនៃបណ្តាខេត្ត និងសូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ

    BY Khmernote Media October 4, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១១ ខែតុលា ភ្លៀងនៅតែបន្តធ្លាក់ច្រើននៅផ្នែកខ្លះនៃបណ្តាខេត្ត និងសូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០៥ ខែតុលា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖

    ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើកម្ពុជាជាមួយនិងខ្យល់មូសុងនិរតីខ្សោយ។ ទន្ទឹមនោះការជួបប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាបដែលរុញពីក្រោម ក៏មានឥទ្ធិពលលើកម្ពុជាផងដែរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់ នៅលើផ្ទៃប្រទេស ដោយក្នុងនោះ៖

    ១-តំបន់ទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
    – អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគពាយ័ព្យ និងភាគខាងជើងជាប់ប្រទេសវៀតណាម ភ្លៀងអាចធ្លាក់ច្រើនដោយអន្លើ។

    ២-តំបន់ខ្ពង់រាប៖
    – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
    – អាចមានភ្លៀងក្នុងកំរិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ៣-តំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
    – អាចមានភ្លៀងក្នុងកំរិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជនជ្រាបជាព័ត៌មាន និងបន្តប្រុងប្រយ័ត្នចំពោះបាតុភូធម្មជាតិ ដែលអាចកើតមានឡើងជាយថហេតុ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: