ព័ត៌មានជាតិ
ពលរដ្ឋនៅខេត្តស្ទឹងត្រែង ដែលបានបាត់ម៉ូតូ អាចមកពិនិត្យមើលនៅស្នងការការដ្ឋាននគរបាលខេត្តបាន
BY Khmernote Media
October 4, 2022
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានធ្វើការប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកន្លងមកបានបាត់ម៉ូតូ អាចទៅពិនិត្យមើលនៅស្នងការការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបាន។

ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា ក្នុងករណីរកឃើញម៉ូតូរបស់ខ្លួន គឺសូមបងប្អូនប្រជាពលរដ្ឋយកឯកសារទិញ-លក់ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីបានទទួលយកម៉ូតូត្រលប់ទៅវិញ៕
