ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងពីការលើកពេល ពិធីអុំទូក ដោយសារកម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើងខ្ពស់ មិនអាចទូកអុំឆ្លងកាត់ក្រោមស្ពានបាន
BY Khmernote Media
October 4, 2022
យោងតាម រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងស្តីពីការលើកពេល ពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ២០២២ ដោយសារតែកត្តាស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ មិនអាចឲ្យទូកអុំឆ្លងកាត់ក្រោមស្ពានបាន ដូច្នេះពិធីអុំទូកដែលគ្រោងរៀងចំឡើងនៅថ្ងៃទី១៤-១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ត្រូវលើកពេលទៅពេលក្រោយ។

ពិធីអុំទូកនេះនឹងរៀបចំនៅពេលដែលកម្ពស់ទឹកស្ទឹងសែនមានលក្ខណៈសមស្របអាចឲ្យរៀបចំពិធីបាន សម្រាប់កាលបរិច្ឆេទជាក់លាក់ រដ្ឋបាលខេត្ត នឹងជូនដំណឹងជាថ្មី៕
