ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកែបនិងខេត្តកំពត បានក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏មានសក្កានុពលក្នុងបរិបទនៃជំងឺកូវីដ១៩

    BY Khmernote Media October 4, 2022
    ខេត្តកែបនិងខេត្តកំពត បានក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏មានសក្កានុពលក្នុងបរិបទនៃជំងឺកូវីដ១៩

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ខេត្តកែបនិងខេត្តកំពត បានក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏មានសក្កានុពលក្នុងបរិបទនៃជំងឺកូវីដ ១៩ ដោយសារខេត្តទាំងពីរនេះបានកែច្នៃនិងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មីៗជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរ។

    លោក អាំង សុវណ្ណរ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា វិស័យទេសចរណ៍ជាឆ្អឹងខ្នងជាតិមួយដ៏សំខាន់ ក្នុងការបង្កើនប្រាក់ចំណូលជូន ប្រជាពលរដ្ឋ និងមូលដ្ឋានពិសេសគឺសេដ្ឋកិច្ចជាតិ។

    លោកបានបន្តថា នៅក្នុងវិបត្តិ១៩នេះ ខេត្តកែបនិងខេត្តកំពត គឺជាខេត្តមួយដែលមានអ្នកទេសចរទៅ មិនចេះដាច់ ដោយសារទីនោះមានប្រាសាទនៅក្នុងរូងភ្នំ ដែលជាបេតិកភណ្ឌថ្មី រួមផ្សំនឹងការទស្សនា អគារចាស់ ៗ ភ្នំបូកគោ រមណីយដ្ឋានទឹកឈូ មានឆ្នេរទេសចរណ៍ចំនួន៥ សម្រាប់ទទួលភ្ញៀវចូលមក លេងកម្សាន្ត រួមមាន៖ទី១. ឆ្នេរលិចទឹក ទី២. កោះទន្សាយ ទី៣. ឆ្នេរអង្កោល ទី៤.ភ្នំវល្លិ៍ និងទី៥ ឧទ្យានកែប ដែលទាក់ទាញភ្ញៀវទេសចរទៅទស្សនាកម្សាន្តយ៉ាងច្រើនកុះករហូរហែមិនចេះដាច់ ។

    លោកបន្តថា ក្រុមអ្នកទេសចរភាគច្រើនចូលចិត្តជិះទូក និងលម្ហែតាមឆ្នេរ គយគន់ផ្កាថ្ម ដ៏ស្រស់ត្រកាល និងស្រូបយកខ្យល់ អាកាសល្អបរិសុទ្ធ ដែលផ្តល់នូវផាសុកភាពនិងសុវត្ថិភាពដល់អ្នកទេសចរគ្រប់រូប មកកម្សាន្តដោយសប្បាយរីករាយនិងមិនបារម្ភការឆ្លងកូវីដ។

    ” ខេត្តកែបនិងកំពតបានក្លាយជាគោលដៅសំខាន់មួយលេចធ្លោផងដែរ ដែលក្នុងពេលកូវីដនេះ ជាពិសេសកំណើនភ្ញៀវទេសចរបងប្អូនប្រជាពលរដ្ឋរបស់យើងគឺគាត់ទៅលេងកម្សាន្តនៅខេត្តកំពតបើយើងក្រឡេកទៅមើលរមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តកំពតមានបរិស្ថានស្អាតនៅតាម ដងព្រែកកំពង់បាយ គឺយើងមានការអភិវឌ្ឍរមណីយដ្ឋានកែច្នៃជាច្រើនជាលក្ខណៈខ្នាតតូចខ្នាតមធ្យមនិងខ្នាតធំដូចជារមណីយដ្ឋានដូងទេជាដើមដែលសុទ្ធសឹងតែជាគោលដៅទេសចរណ៍សម្រាប់តំបន់ឆ្នេរកម្ពុជា” ។

    លោកបញ្ជាក់ថា កម្ពុជាមានគោលដៅទេសចរណ៍សំខាន់ៗចំនួន ៥៦០កន្លែង ក្នុងនោះសហគមន៍ និងអេកូទេសចរណ៍សំខាន់ មានចំនួន៨៦កន្លែង ទើបធ្វើឱ្យវិស័យទេសចរណ៍របស់កម្ពុជា អាចងើបឡើងវិញជាបន្តបន្ទាប់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: