ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសដែលបានយកសំរាមចាក់ចូលទឹកទន្លេ ត្រូវមន្ត្រីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ហៅមកធ្វើការអប់រំ ហើយសាមីខ្លួនទទួលស្គាល់កំហុស និងសន្យាមិនប្រព្រឹត្តខុសជាលើកទី២ ឡើយ (មានវីដេអូ)

    BY Khmernote Media October 4, 2022
    បុរសដែលបានយកសំរាមចាក់ចូលទឹកទន្លេ ត្រូវមន្ត្រីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ ហៅមកធ្វើការអប់រំ ហើយសាមីខ្លួនទទួលស្គាល់កំហុស និងសន្យាមិនប្រព្រឹត្តខុសជាលើកទី២ ឡើយ (មានវីដេអូ)

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ក្រសួងបរិស្ថាន បានឲ្យដឹងថា មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញ លោក ប៉ែន អ៊ៀតយៀន ជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកអប់រំ ឲ្យបញ្ឈប់ចោលសំរាមទៅក្នុងទន្លេ។

    លោក កែន ផាន អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ពលរដ្ឋឲ្យបញ្ឈប់សកម្មភាព យកសំរាមទៅបោះចោល ក្នុងប្រភពទឹក ឬទីសាធារណៈ និងស្នើឲ្យមានការចូលរួមលើកកម្ពស់បរិស្ថានអនាម័យឲ្យបានគ្រប់គ្នា។

    សូមបញ្ចាក់ថា លោក ប៉ែន អ៊ៀតយៀន បានយកសំរាម ទៅបោះចោលក្នុងដងទន្លេចតុមុខ នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាពេលកន្លងទៅថ្មីៗនេះ ដែលផ្ទុយពីសេចក្តីណែនាំ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ ក្នុងករណីមិនរៀងចាល នឹងមានការផាកពិន័យ តាមជំពូកទី៧ នៃអនុក្រឹត្យលេខ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន។ ក្រោយពីទទួលបានការណែនាំ សាមីខ្លួនបានទទួលស្គាល់ នូវកំហុសឆ្គងរបស់ខ្លួន ព្រមទាំងបានសន្យាថា មិនប្រព្រឹត្តខុសជាលើកទី២ ទៀតនោះទេ៕

    Share This Post: