ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរសាធារណការខេត្តព្រះវិហារ ផ្អាកចរាចរណ៍រថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៩២ ជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងហក់ឡើងដល់កម្រិតប្រកាសអាសន្ន

    BY Khmernote Media October 4, 2022
    មន្ទីរសាធារណការខេត្តព្រះវិហារ ផ្អាកចរាចរណ៍រថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៩២ ជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងហក់ឡើងដល់កម្រិតប្រកាសអាសន្ន

    ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ដោយស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្តឡើងរហូតកម្រិតប្រកាសអាសន្ន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្នរថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីចំណុចគីឡូម៉ែត្រលេខ១០០ ដល់គីឡូម៉ែត្រលេខ១០១ ស្ថិតក្នុងឃុំមរកត (ចំណុចក្បាលដំរី) ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានសេចក្តីជូនដំណឹងសាជាថ្មី។

    សូមអានខ្លឹមសារទាំងស្រុងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារដូចខាងក្រោម៖

    ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ

    Share This Post: