ទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជូនដំណឹងពីការកែសម្រួលវិធានការព្រំដែន ចំពោះអ្នកដំណើរបរទេស ដែលមានបំណងចូលប្រទេសជប៉ុន
យោងតាមសេចក្តីជូនដំណឹងពី ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចកែសម្រួលវិធានការព្រំដែន ចំពោះអ្នកដំណើរបរទេស ដែលមានបំណងធ្វើដំណើរចូលប្រទេសជប៉ុន ដោយចាប់អនុវត្តន៍ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដូចខាងក្រោម៖

+ លុបចោលលក្ខខណ្ឌតម្រូវនៃការបំពេញ Entrants, Returnees, Follow-up System (ERFS) និងបើកដំណើរការទិដ្ឋាការចូលប្រទេសជប៉ុនសម្រាប់ទេសចបរទេសឡើងវិញ ដោយលើកលែងការរឹតត្បិតទិដ្ឋាការទេសចរណ៍សម្រាប់តែកញ្ចប់ទេសចរណ៍ (package tours)។
+ ចាប់អនុវត្តន៍ឡើងវិញនូវការលើកលែងទិដ្ឋាការចំពោះបណ្តាប្រទេស ដែលមានកិច្ចព្រមព្រៀងលើការលើកលែងទិដ្ឋាការ។
+ លើកលែងការធ្វើតេស្តនៅពេលមកដល់ចំពោះអ្នកដំណើរពីបរទេស ដែលមិនមានរោគសញ្ញាសង្ស័យថាបានឆ្លងមេរោគកូវីដ-១៩ និងមានវិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានក្នុងបញ្ជីអនុញ្ញាប្រើប្រាស់បន្ទាន់ដោយអង្គការសុខភាពពិភពលោក (WHO) ចំនួន ០៣ ដូស ឬវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ត PCR កូវីដ-១៩ អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលធ្វើដំណើរ។
+ លុបចោលការកំរិតចំនួនអ្នកដំណើរចូលប្រទេសជប៉ុន ប្រចាំថ្ងៃ៕
