ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនន់ទឹកភ្លៀងចាប់ផ្តើមច្រាលពីក្នុងស្ទឹងសង្កែចូលមកក្នុងក្រុងបាត់ដំបងហើយ

    BY Khmernote Media October 5, 2022
    ជំនន់ទឹកភ្លៀងចាប់ផ្តើមច្រាលពីក្នុងស្ទឹងសង្កែចូលមកក្នុងក្រុងបាត់ដំបងហើយ

    ខេត្តបាត់ដំបង៖​ តាមការបញ្ជាក់ពី រដ្ឋបាលក្រុងបាត់ដំបង បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង ព្រឹកថ្ងៃទី៥ ខែតុលា​ឆ្នាំ២០២២ ឡេីងដល់កម្ពស់១៣.៦០ម៉ែត្រ។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ​សូមបង្កេីនការប្រុងប្រយត្ន័អោយខ្ពស់ ជាពិសេសជនចាស់ជរា ជនពិកា កុមារតូចៗជាដេីម។

    ក្នុងនោះផងដែរនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ដដែល ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តមឲ្យដឹងផងដែរថា ជំនន់ទឹកភ្លៀងចាប់ផ្តើមច្រាលពីក្នុងស្ទឹងសង្កែចូលមកក្នុងក្រុងបាត់ដំបងហើយ។ ប្រសិនបើមិនមានភ្លៀងច្រើននៅផ្នែកខាងលើបន្តទៀតទេ ទឹកនឹងឆាប់ស្រកទៅវិញ៕

    ប្រភព៖ រដ្ឋបាលក្រុងបាត់ដំបង, ឯកឧត្តម សុខ លូ

    Share This Post: