ព័ត៌មានជាតិ
ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៩ ខែតុលា អគ្គិសនីកម្ពុជានឹងផ្អាកចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដើម្បីជួសជុល រុះរើគន្លងខ្សែបណ្តាញ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ
BY Khmernote Media
October 5, 2022
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕



ប្រភព៖ អគ្គិសនីកម្ពុជា – EDC