រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រី ពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី កាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២។

គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ សូមជូនដំណឹងដល់បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរួមនៅក្នុងការប្រឡងជ្រើរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ បម្រើការងារនៅ មណ្ឌលអប់រំកែប្រែទី១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ ជ្រាបថា កាលបរិច្ឆេទនៃការប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមានទីតាំងស្ថិតនៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេក្ខជនអាចពិនិត្យមើល ឈ្មោះ លេខតុ និងលេងបន្ទាប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយនៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩៖០០នាទី នៅមណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ