ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលស្រុកកំពង់ត្រឡាច ផ្អាកចរាចរណ៍យានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ១៥២ ចន្លោះចាប់ពីភូមិចំបក់ផ្អែម ទៅភូមិកំពង់ប្រាសាទ ជាបណ្តោះអាសន្ន

    BY Khmernote Media October 6, 2022
    រដ្ឋបាលស្រុកកំពង់ត្រឡាច ផ្អាកចរាចរណ៍យានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ១៥២ ចន្លោះចាប់ពីភូមិចំបក់ផ្អែម ទៅភូមិកំពង់ប្រាសាទ ជាបណ្តោះអាសន្ន

    ស្រុកកំពង់ត្រឡាច៖ យោតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលស្រុកកំពង់ត្រឡាច បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាក់ផ្លូវលេខ១៥២ ចន្លោះចាប់ពីភូមិចំបក់ថ្នម ទៅភូមិកំពង់ប្រាសាទ ឃុំសប។

    រដ្ឋបាលស្រុកកំពង់ត្រឡាច សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន ដោយស្ថានភាពទឹកជំនន់ទឹកទន្លេបានហក់ឡើងខ្ពស់ បណ្តាលឱ្យលេចកំណាត់ផ្លូវ លេខ១៥២ នៅ ចន្លោះចាប់ពីភូមិចំបក់ផ្អែម ទៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មិនអាចធ្វើ ចរាចរណ៍ឆ្លងកាត់បាន អាជ្ញាធរស្រុកសម្រេចបិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន រហូតដល់ទឹកស្រកគោកផ្លូវ ទើបអាចអនុញ្ញាតិឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ។

    ដោយយល់ឃើញថាខ្លាចមានគ្រោះថ្នាក់ ឬហានិភ័យណាមួយ កើតមានដល់អាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋ ដូចនេះសូមបងប្អូនចូលរួមការពារទាំងអស់គ្នាដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនដែលចាំបាច់ត្រូវឆ្លងកាត់កំណាត់ផ្លូវនេះ នៅទីនោះ មានស្រឡាងដរទទឹងឯកជននៅចាំចម្លងមានចំនួន២កន្លែង។

    ទី១.នៅផ្លូវចូលទៅឡឥដ្ឋលោ ប៉ែន ចាន់ដារិទ្ធិ និងទី២.នៅផ្លូវចូលទៅទួលព្រះរាម។ អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ រដ្ឋបាលស្រុកកំពង់ត្រឡាច សង្ឃឹម និងជឿជាក់យ៉ាងមុតមាំ ថា បងប្អូនប្រជាពលរដ្ឋទូទៅ នឹងចូលរួមអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

    Share This Post: