ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត បានទទួលស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន ៦៨៣ នាក់ ក្នុងឱកាសបុណ្យជាតិខាងមុខនេះ

    BY Khmernote Media October 7, 2022
    គណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត បានទទួលស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន ៦៨៣ នាក់ ក្នុងឱកាសបុណ្យជាតិខាងមុខនេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យ និងសម្រេច លើបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ ដោយគណៈកម្មការថ្នាក់ជាតិបានទទួលសំណុំឯកសារពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២០ និងមណ្ឌលអប់រំកែប្រែទាំង៤ ដែលបានស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន ៦៨៣ នាក់ (ស្រី ៦៤ នាក់) ដែលក្នុងនោះ៖

    -ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៦២៦ នាក់ (ស្រី ៥៥ នាក់)

    -ស្នើសុំលើកលែងទោស ចំនួន ៥៧ នាក់ (ស្រី ០៩ នាក់)

    កិច្ចប្រជុំកិច្ចរបស់គណៈកម្មការថ្នាក់ជាតិ បានពិនិត្យបញ្ចប់ជាស្ថាពរលើបញ្ជីសរុប នៅព្រឹកថ្ងៃដដែលនេះ ហើយកំពុងបន្តរៀបចំសំណុំឯកសារគោរពស្នើសុំការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិត តាមលទ្ធផលនៃកិច្ចប្រជុំនេះ។

    Share This Post: