ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពិធីបុណ្យអុំទូកជិតមកដល់ ស្នងការដ្ឋានននគរបាលខេត្តស្វាយរៀង បង្ហាញលេខទូរស័ព្ទទាន់ហេតុការណ៍ និងមុខសញ្ញាចោរលួច ឆក់ ប្លន់ លូកកាបូប ដើម្បីឲ្យពលរដ្ឋបានដឹង

    BY Khmernote Media October 12, 2022
    ពិធីបុណ្យអុំទូកជិតមកដល់ ស្នងការដ្ឋានននគរបាលខេត្តស្វាយរៀង បង្ហាញលេខទូរស័ព្ទទាន់ហេតុការណ៍ និងមុខសញ្ញាចោរលួច ឆក់ ប្លន់ លូកកាបូប ដើម្បីឲ្យពលរដ្ឋបានដឹង

    ស្នងការដ្ឋានននគរបាលខេត្តស្វាយរៀង សូមគោរពជម្រាបជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេស ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង បានដឹងអំពីរូបថតមុខសញ្ញាមួយចំនួនដែលធ្លាប់ប្រព្រឹត្តិបទល្មើស ដើម្បីរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពិធីបុណ្យអុំទូក នាថ្ងៃទី២៩, ៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

    ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ធទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ចយើងខ្ញុំ តាមដាន និងពិនិត្យរាយការណ៏មកសមត្ថកិច្ច ជាបន្ទាន់ដើម្បីមានវិធានការចំពោះជនទាំងនោះ ដែលអាចមកជ្រៀតចូល ដើម្បីធ្វើសកម្មភាព លូក លួច កាត់ កាបូប ហោប៉ៅ ខ្សែករ បងប្អូនដែលបានអញ្ជើញមកចូលរួមកំសាន្តបុណ្យអុំទូកយើងនេះ ។

    ពេលដែលបងប្អូនបានជួបមុខសញ្ញាដែលមានភិនភាគដូចរូបថតខាងក្រោមនេះសូមទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង 0977780007។ សូមអរគុណ!

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

    Share This Post: