ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយលើគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិកសម្រាប់ការងារជួសជុលប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ

    BY Naren October 19, 2022
    រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយលើគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិកសម្រាប់ការងារជួសជុលប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ

    (ភ្នំពេញ)៖ ស្ថានទូតជប៉ុននៅកម្ពុជា នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយលើគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិកសម្រាប់ការងារជួសជុលប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។

    ចាប់តាំងពីឆ្នាំ១៩៩៤មក ក្រុមJSA ឬJASA បានអនុវត្តគម្រោងស្រាវជ្រាវ ថែរក្សា និងជួលជុលជាចម្បងលើប្រាសាទបាយ័ន យ៉ាងណាមិញ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយសរុបប្រមាណជា២៧លានដុល្លារ គិតចាប់ពីជំហានទី១រហូតដល់ទី៥ ដើម្បីអនុវត្តនូវសកម្មភាពថែរក្សា និងជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។

    នៅខែមេសា ឆ្នាំនេះ ជំហានទី៦ ត្រូវបានចាប់ផ្តើម ធ្វើការស្រាវជ្រាវ និងធ្វើការលើការរក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទបាយ័ន។រដ្ឋាភិបាលជប៉ុនសង្ឃឹមយ៉ាងមុតមាំថា គម្រោងថ្មីនេះ នឹងបន្តរួមចំណែកដល់ការអនុវត្តកិច្ចការថែរក្សា និងជួលជុលប្រាសាទបាយ័នទៅបានយ៉ាងរលូន។ សេចក្តីប្រកាសព័ត៌មានរួមលម្អិតនៅខាងក្រោមនេះ៖

    Share This Post: