PR

វគ្គលើកពានយប់នេះហើយ តើអ្នកណានឹងក្លាយជាម្ចាស់ពាន I Am A Singer Cambodia រដូវកាលទី៣?

BY
Naren
November 19, 2022

កាន់តែកៀកជិតមកដល់ កាន់តែចង់ដឹងថាតើតារាអាជីពរូបណានឹងក្លាយទៅជាម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធីប្រឡងចម្រៀងអាជីព I Am A Singer Cambodia រដូវកាលទី៣ នេះ ។ ជាការពិត ក្រោយការប្រកួតយ៉ាងសស្រាក់សស្រាំ ដំណើរដ៏មហាញឹកក្នុងបេសកកម្មដ៏អស្ចារ្យមួយនេះ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរិ៍ សប្ដាហ៍នេះហើយ ដែលកម្មវិធីនឹងដំណើរការចាប់ពីម៉ោង ៦ ដល់ម៉ោង ៨យប់ ។

ទស្សនិកជននឹងបានឃើញម្ចាស់ពានថ្មី ដែលផុសចេញពីការគាំទ្ររបស់បងប្អូនទស្សនិកជនពិតប្រាកដ លោកអ្នកជាគណៈកម្មការយ៉ាងសុក្រិត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់នូវវាសនា និងភាពជោគជ័យរបស់តារាចម្រៀងអាជីពដែលពោរពេញទៅដោយសមត្ថភាព និងប្រជាប្រិយភាពពិតប្រាកដ ។ ដូច្នេះសូមកុំអោយខកខានអោយសោះ ទស្សនាដោយយកចិត្តទុកដាក់ និងផ្ញើរសារទៅកាន់អាយដលរបស់ខ្លួនដើម្បីទទួលបានភាពជោគជ័យ ។

នៅក្នុងសប្ដាហ៍ផ្ដាច់ព្រ័ត្រនេះ តារាចម្រៀងអាជីពចំនួន ៧រូបនឹងត្រូវប្រកួតគ្នាជាបន្តទៀតដើម្បីឈានដល់ការដណ្ដើមពានរង្វាន់ ដែលក្នុងនោះរួមមាន តារាចម្រៀង កែវ សុបញ្ញា តារាចម្រៀង ហង្ស សុជាតា តារាចម្រៀង ឌី សូនីតា តារាចម្រៀង ឈាន ជាលឿយ តារាចម្រៀង អ៊ីម ថៃ តារាចម្រៀង ពេជ្រ ម៉េងលី និងតារាចម្រៀង ម៉ា ចាន់បញ្ញា ។

ដូច្នេះកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា សម្រាប់ការទស្សនាផ្ទាល់ ទស្សនិកជនអាចអញ្ជើញទិញសំបុត្រចូលទស្សនាបាននៅហង្សមាសផ្សារអូឬស្សី ហើយកម្មវិធីនឹងប្រព្រឹត្តិទៅស្ទូឌីយ៉ូហង្សមាសផ្សារទំនើបអ៊ីអន១ ជាន់ទី៤ ៕

Share This Post: