អន្តរជាតិ

Mazda ប្រកាសនឹងវិនិយោគទឹកប្រាក់ប្រហែល ១១ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ និងផលិតរថយន្តអគ្គីសនី

BY
autoadmin
November 24, 2022

ក្រុមហ៊ុន Mazda Motor បានបង្ហាញផែនការមហិច្ឆតារបស់ខ្លួន ដើម្បីពន្លឿនការផ្លាស់ប្តូរទៅរកការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានទូលំទូលាយ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបាននិយាយថា ខ្លួននឹងវិនិយោគប្រហែល ១.៥ ទ្រីលានយ៉េន ឬប្រហែល ១១ ពាន់លានដុល្លារនៅឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍ និងផលិតរថយន្តអគ្គិសនី។ មន្ត្រី Mazda បានប៉ាន់ប្រមាណថា រថយន្តអគ្គិសនីនឹងមានដល់ ៤០% នៃរថយន្តថ្មីដែលត្រូវបានលក់ទូទាំងពិភពលោកនៅចុងទសវត្សរ៍នេះ ដែលជាការកើនឡើងពីគម្រោងចាស់ដែលមានតែ ២៥% ប៉ុណ្ណោះ។

ការវិនិយោគនេះនឹងរួមបញ្ចូលភាពជាដៃគូជាមួយអ្នកផ្គត់ផ្គង់ ដោយក្រុមមន្ត្រីបាននិយាយថា Mazda បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតថ្មចិន Envision AESC ដើម្បីទិញផលិតផលរបស់ពួកគេ។ ពួកគេក៏បានបង្ហាញពីផែនការ ដើម្បីធ្វើការជាមួយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Rohm ដែលមានមូលដ្ឋាននៅទីក្រុងក្យូតូ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាទំនើបថ្មីៗផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: