អន្តរជាតិ
BREAKING NEWS – បុករះទៀតហើយ នៅផ្លូវចំណោតលោកយាយម៉ៅ
BY Khmernote Media
January 5, 2019
ក្រុងព្រះសីហនុ-(ដំណឹងបឋម) មុននេះបន្តិចវេលាម៉ោង២កន្លះរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ មានករណីបុករះទៀតហើយ ដែលបានកើតឡើងនៅផ្លូវចំណោតលោកយាយម៉ៅ ចន្លោះស្ពានទី២ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ព្រំប្រទល់ជាមួយខេត្តព្រះសីហនុ បណ្តាលឲ្យរថយន្តជាច្រើនគ្រឿងរងការខូចខាត។ តាមពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់អោយដឹងជាបឋមថា ហេតុការណ៍នេះបណ្តាលមកពីរថយន្តធំដឹកឥដ្ឋ។ ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចកំពុងស្រាវជ្រាវរកខុសត្រូវបន្ថែមនិងដោះស្រាយតាមនិតិវិធី៕


ប្រភព៖ លោក Huy Bunleng






