អន្តរជាតិ

កក្រើកតែម្តង! តារា Rap ល្បីឈ្មោះ វណ្ណដា នឹងចូលរួមសម្តែងបទ «Time To Rise» ក្នុងពិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

BY
Khmernote Media
November 25, 2022

រាជធានីភ្នំពេញ៖ ថ្មីៗនេះមានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីកម្មវិធិ ពិធីបិទកីឡាជាតិលើកទី៣ រាជធានីភ្នំពេញ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ “ពហុកីឡដ្ឋានជាតិមរតកតេជោ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចាប់ផ្តើមកម្មវិធី៖

-ដង្ហែក្បួនព្យុហយាត្រា តាមប្រភេទកីឡា (៣០នាទី)

-វីដេអូខ្លីស្តីពី សកម្មភាពកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ (១០នាទី)

-សម្តែងឧបករណ៍តន្ត្រីបុរាណខ្មែរ “សម្លេងព្រលឹងតន្ត្រីបុរាណខ្មែរ” (៥នាទី)

-សុន្ទរកថា ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (៥នាទី)

-សុន្ទរកថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការរៀបចំកីឡាជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ (៥នាទី)

-សុន្ទរកថាបិទការប្រកួតកីឡាជាតិលើកទី៣ ជាផ្លូវការ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

-ទស្សនីយភាព “ពន្លឺអនាគតតេជោសន្តិភាព” សម្ដែងដោយ សាលាមធ្យមសិក្សាវិចិត្រសិល្បៈ

-ចម្រៀង “ក្រោកឈរ” ដោយលោកស្រី ឱក សុគន្ធកញ្ញា ផលិតកម្មហង្សមាស

-ទស្សនីយភាព ចម្រៀង “Time To Rise” ដោយលោក វណ្ណដា ផលិតកម្មបារមី

-ពិធីពន្លត់ភ្លើងគប់ និងអុជកាំជ្រួច

-ចម្រៀង (៥នាទី)

សម្តេចអគ្គមហាសនាបតីតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញនិវត្តន៍ ៕

Share This Post: