ខ្មែរណូត

ស្វែងរក

  • PR

    មិនទាន់ចេញផ្លូវការ តែបទថ្មីIdolកំពូលញញឹម នាង ដាវីន កំពុងល្បីខ្លាំងក្នុង TikTok

    BY Naren November 28, 2022
    មិនទាន់ចេញផ្លូវការ តែបទថ្មីIdolកំពូលញញឹម នាង ដាវីន កំពុងល្បីខ្លាំងក្នុង TikTok

    (ភ្នំពេញ)៖ បន្ទាប់ពីជាប់ជា TOP4 របស់កម្មវិធីដ៏ល្បីកក្រើក Cambodian Idol រដូវកាលទី4 នាង ដាវីន បានកែប្រែវាសនាពីយុវវ័យធម្មតាៗ មកជា Idol វ័យក្មេងដ៏ល្បីដួងចិត្តមហាជនពេញប្រទេស ទៅណាមកណាមានតែការគាំទ្រស្ទើរមិននឹកស្មាន។

    ថ្មីៗនេះកម្លោះកំពូលញញឹមពេញដោយមន្តស្នេហ៍ នាង ដាវីន បានបញ្ចេញសកម្មភាពថត MV បទថ្មីនៅក្នុងផលិតកម្ម រស្មីហង្សមាស ដែលជាប្រភេទបទចង្វាក់សប្បាយៗ ស្តាប់ហើយជក់ចិត្តខ្លាំងតែម្តង។

    មិនតែប៉ុណ្ណោះ នាង ដាវីន បានបញ្ជាក់នៅក្នុងការ Live របស់ខ្លួនថា MV បទថ្មីនេះ មានតារាស្រីក្មេងៗឡើងជិតម្ភៃនាក់ឯណោះ។ តាមរយៈការបង្ហោះ Clip ខ្លីនៅលើឆាណែល TikTok របស់ផលិតកម្ម រស្មីហង្សមាស បានបញ្ជាក់ថាបទថ្មីរបស់ នាង ដាវីន នឹងត្រូវចេញជាផ្លូវការក្នុងពេលដ៏ឆាប់នេះហើយ៕

    ស្តាប់តាមរយៈ Link ខាងក្រោម៖

    @hangmeas.com.khមើលមុខដូចភ័យៗម៉េចទេនេះ 😅 អ្នកណារង់ចាំបទដំបូងរបស់អាយដូល ដាវីន ខ្លះ? Coming soon… 😘😘♬ original sound – ផលិតកម្ម រស្មីហង្សមាស

    @bongtra.1991ស្មោះណាស់លោកហ្អាយមេីលឆ្វេងផងស្តាំ​ផង 😂♬ original sound – Bong Tra

    Share This Post: