ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតប្រធានាធិបតីចិនលោក Jiang Zemin បានទទួលមរណភាពនៅក្នុងវ័យ ៩៦ឆ្នាំ

    BY autoadmin November 30, 2022
    អតីតប្រធានាធិបតីចិនលោក Jiang Zemin បានទទួលមរណភាពនៅក្នុងវ័យ ៩៦ឆ្នាំ

    ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរបានរាយការណ៍ថា អតីតមេដឹកនាំចិនលោក Jiang Zemin ដែលបានដឹកនាំប្រទេសឆ្លងកាត់សម័យកាលមានការផ្លាស់ប្តូរ ពីចុងទសវត្សរ៍ឆ្នាំ១៩៨០ ឈានចូលសហវត្សថ្មីនោះ បានទទួលមរណភាព នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា នេះផ្ទាល់ នៅក្នុងអាយុ ៩៦ឆ្នាំ។ លោក Jiang Zemin បានឡើងកាន់អំណាចបន្ទាប់ពីមានការបង្ក្រាបនៅទីលានធានអានមេន ហើយបានដឹកនាំប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកមួយនេះ ឆ្ពោះទៅរកភាពជាមហាអំណាចនៅលើឆាកពិភពលោក។

    នៅពេលដែលលោក Jiang ឡើងជំនួសតំណែងជាប្រធានបក្សកុម្មុយនិស្តចិនពីលោក Deng Xiaoping នៅឆ្នាំ១៩៨៩ ប្រទេសចិននៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃទំនើបកម្មសេដ្ឋកិច្ចនៅឡើយ ហើយលោកបានឡើងជាប្រធានាធិបតីពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០០៣។ នៅពេលគាត់ចូលនិវត្តន៍ពីប្រធានាធិបតី ប្រទេសចិនបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ទីក្រុងប៉េកាំងបានធានាបាននូវព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០០៨ ហើយប្រទេសទាំងមូលស្ថិតក្នុងដំណើរឆ្ពោះទៅកាន់ឋានៈជាមហាអំណាចពិភពលោក៕ លោកត្រូវបានមើលថែដោយភរិយាឈ្មោះ Wang Yeping និងកូនប្រុសចំនួន ២ នាក់ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: