PR

ទិញ OPPO មានឱកាសឈ្នះប្រាក់ 32លានរៀលភ្លាមៗ ព្រមទាំងឈ្នះ JBL Speaker និងកាសកាលីបឥតខ្សែ Enco Buds2 ជាច្រើនរង្វាន់

BY
Naren
December 1, 2022

តើអ្នកចង់ក្លាយជាម្ចាស់ប្រាក់លាននាចុងឆ្នាំ2022 ដែរឬទេ? សេដ្ឋីប្រាក់លានអាចជារូបលោក! ឥឡូវនេះក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាកំពុងស្វែងរកម្ចាស់ប្រាក់ 32 លានរៀលក្នុងឱកាស «ប្រូម៉ូសិនចុងឆ្នាំពី OPPO» ដោយគ្រាន់តែទិញទូរស័ព្ទ OPPO ចាប់ពីថ្ងៃទី1 ធ្នូ រហូតដល់ថ្ងៃទី1 មករា 2023 នឹងមានឱកាសផ្សងសំណាងឈ្នះលុយសុទ្ធ 1 លានរៀលភ្លាមៗជារៀងរាល់ថ្ងៃ លើសពីនេះក៏មានឱកាសឈ្នះ JBL Speaker (ចំនួន 48 រង្វាន់) និងកាសកាលីបឥតខ្សែ Enco Buds2 (ចំនួន 80 រង្វាន់)។

ពិសេសបែបនេះ នៅចាំអីទៀត? រាល់ការទិញទូរស័ព្ទ OPPO ចំនួន 3 ម៉ូដែលខាងក្រោមនេះនឹងទទួលបានការផ្តល់ជូនរួមមាន៖
– ទិញ OPPO Reno8 តម្លៃ $359 ថែមជូន៖ កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ

– ទិញ OPPO Reno8 Z 5G តម្លៃដើម $429 ចុះនៅសល់ត្រឹមតែ $389 ថែមជូន៖ កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ

– ទិញ OPPO Reno7 តម្លៃដើម $369 ចុះនៅសល់ត្រឹមតែ $319 ថែមជូន៖ កាតាបស្ពាយតម្លៃ $29 និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 3ខែ

អូ! ភ្លេចប្រាប់មួយទៀត ពិសេសមែនទែនសម្រាប់អ្នកដែលជាហ្វេនរបស់ WOWNOW និងចូលចិត្តកម្ម៉ង់អាហារ ឬភេសជ្ជៈពីហាងប្រ៊េនល្បីៗតាមរយៈ WOWNOW Food Delivery ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ធ្នូ 2022 នឹងមានឱកាសឈ្នះទូរស័ព្ទដៃ OPPO Reno7 & Reno8 ជារៀងរាល់សប្តាហ៍។ ថែមច្រើនម្លឹងៗ ឱកាសឈ្នះច្រើនម្លឹងៗ បើមិនទិញពេលនេះ ចាំដល់អង្កាល់ទៀត? សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ផេគហ្វេសប៊ុកផ្លូវការរបស់ OPPO

Share This Post: