PR

នីកូ៖ រាជ្យបុត្រនៃស្ពតពាណិជ្ជកម្ម

BY
Naren
December 1, 2022

(ភ្នំពេញ)៖ បើគិតដល់ថា តើតារាប្រុសរូបណាដែលជាអ្នកតំណាងអោយផលិតផលម៉ាកល្បីៗក្នុងដៃច្រើននោះយើងក៏អាចរំលឹកដល់លោក នីកូ ដែលជាតារាមួយដួងដែលមានសម្រស់សង្ហាសម្លេងផ្អែមនេះតែម្តង ដែលគ្រាន់តែរាប់ត្រួសៗរូបលោកជាអ្នកតំណាងអោយ ផលិតផលនិងម៉ាកល្បីៗជាច្រើនជាង ១០មុខដូចជា Vattanac premium beer ដែលជាស្រាបៀដ៏ល្បី ហើយថ្មីៗនេះ Vattanac premium beer ក៏ទើបតែបញ្ចប់ការប្រគំតន្រ្តីដ៏អស្ចារ្យរបស់ខ្លួនផងដែរក្រៅពីនេះ មានផលិតផល ម៉ាកធំៗល្បីៗជាច្រើនទៀត ដូចជា Pepsi Gatsby និងម៉ាកល្បីៗផ្សេងទៀតក្នុងឆ្នាំ ២០២២។

ហើយថ្មីៗនេះសូម្បីម៉ាកសញ្ញាថ្នាំដុសធ្មេញដ៏ល្បី Close up ក៏សម្រេចជ្រើសរើសយក តារារូបនេះធ្វើ ជាអ្នកតំណាងផងដែរ ទាំងនេះហើយដែលទស្សនិកជនអ្នកគាំទ្រ ដាក់រហ័សនាមអោយលោកថា រាជ្យបុត្រនៃស្ពតពាណិជ្ជកម្ម ជឿជាក់ថានិងមានអ្វីថ្មីជាបន្តបន្ទាប់ទៀត ចាំមើលថាតើឆ្នាំ ២០២៣។ លោក នីកូ និងប្រកាសជា brand ambassador ផលិតផលអ្វីបន្តទៀត ?

Share This Post: