PR
បុស្បា ប្រផឹធី បើកសម្ពោធ និងទស្សនាផ្ទះគំរូជាផ្លូវការ ជាមួយនឹងការផ្តល់ជូនដ៏ពិសេសអស្ចារ្យ
- BY
- Naren
- December 3, 2022
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន បុស្បា ប្រផឹធី នឹងរៀបចំបើកកម្មវិធីសម្ពោធ និងទស្សនាផ្ទះគំរូជាផ្លូវការ ជាមួយនឹងប្រភេទផ្ទះដ៏ស្រស់ស្អាតរួមមាន វីឡាអេនជែល និងវីឡាស៊ុបពើធ្វីន ដែលធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅទីតាំងគម្រោង បុស្បា អប្សរមេរា។

ប្រណីតភាព ភាពស៊ីវិល័យ និងផាសុកភាព របស់វីឡាទោល អេនជែល និងវីឡាភ្លោះ ស៊ុបពើធ្វីន ស្ថិតនៅក្នុងគម្រោង បុស្បា អប្សរមេរា គឺសុទ្ធសឹងតែជាប្រភេទវីឡាលំដាប់ស្តង់ដារ រចនាបថ ខាងក្រៅ ផ្តល់ភាពស្រស់ស្អាតគ្រប់សម័យកាល ទាំងម៉ូតផ្ទះ ពណ៌ផ្ទះ និងការតុបតែង ដែលរំលេចនូវភាពឆើតឆាយ និងភាពថ្លៃថ្នូរសម្រាប់ការរស់នៅរបស់មនុស្សសម័យថ្មី។

រីឯរចនាបថខាងក្នុងវិញ មានភាពធំទូលាយ ផ្តល់ជូនពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ អមជាមួយនឹងសួនច្បារបៃតងជុំវិញផ្ទះ និងចំណតយានយន្តធំទូលាយ ដែលផ្តល់អោយក្រុមគ្រួសារនូវបទពិសោធន៍រស់នៅថ្មី រស់រវើក និងសម្បូរបែប ជាមួយធម្មជាតិថែមទៀតផង។

បន្ទប់ទទួលភ្ញៀវមានទំហំស្រឡះ សម្រាប់ការស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ មានបរិវេណសម្រាប់ការពិភាក្សាការងារផ្សេងៗ។ បន្ទប់ញុំាអាហារ ធំទូលាយ ប្រណិត ឥតខ្ចោះ ដែលលោកអ្នកអាចបំពាក់នូវសម្ភារៈទំនើបទាន់សម័យ និងគុណភាពខ្ពស់។
រឹតតែមិនអាចមើលរំលងពីវីឡាទោល អេនជែល គឺមានវេរ៉ង់ដាធំទូលាយ ដែលអាចទទួលអារម្មណ៍ស្រស់ស្រាយទទួលថាមពលពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម អាចជួបជុំគ្រួសារនាពេលល្ងាចក្នុងផ្ទះ ផ្តល់នូវភាពងាយស្រួលសាកសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន។

សម្រាប់ វីឡាភ្លោះ ស៊ុបពើធ្វីន ក៏មានលក្ខណៈពិសេសរបស់ខ្លួន ដែលជាប្រភេទផ្ទះ មានកន្លែងកម្សាន្តលើអាកាសធំទូលាយ និងអាងហែលទឹកនៅចំហៀងផ្ទះ ផ្តល់ជូននូវការជួបជុំដ៏រីករាយ សម្រាប់គ្រួសារសម័យថ្មី។
អ្វីដែលពិសេស រាល់ការទិញផ្ទះគ្រប់ប្រភេទ ក្នុងកម្មពិធីដ៏ពិសេសរបស់បុរីបុស្បា អតិថិជននឹងទទួលបានការចាប់រង្វាន់អនុស្សាវរីយ៍យ៉ាងច្រើនគាប់ចិត្ត ដូចជា៖
• ទូរស័ព្ទ IPHONE 14 Pro Max
• ដំណើរកម្សាន្ត ទៅកាន់ ទីក្រុងឌូបៃ
• ជិះកប៉ាល់ទេសចរណ៍កម្សាន្តនៅក្នុងតំបន់អាស៊ី
• ឈ្នះទឹកប្រាក់ភ្លាម $1,000, $2,000, $3,000
• ទូរទឹកកក
• ម៉ាស៊នបោកខោអាវ
អំពីបុរីបុស្បា
បុរី បុស្បា ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ដែលមានទស្សនវិស័យរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រទេសកម្ពុជាមានភាពលេចធ្លោរ ដោយការអភិវឌ្ឍលើគម្រោងអចលនទ្រព្យដ៏ល្អៗនៅទូទាំងប្រទេស ត្រឹមឆ្នាំ២០៣០។
បច្ចុប្បន្ននេះ បុរីបុស្បា កំពុងអភិវឌ្ឍលើគម្រោងលំនៅដ្ឋានពិសេសមួយ ដែលមានឈ្មោះថា “បុស្បា អប្សរមេរា” ស្ថិតលើផ្លូវ 40ម៉ែត្រ លើផ្ទៃដីទំហំ 10ហិចតា ក្នុងខណ្ឌដង្កោ ដោយសាងសង់ប្រភេទផ្ទះវីឡាបែបទំនើប ដែលស័ក្តិសមជាមួយសម័យកាល។
បុរី បុស្បា នឹងពង្រីកគម្រោងបន្តបន្ទាប់ជាច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ ព្រមទាំងជួយបង្កើតការងារបន្ថែមជូនប្រជាជនកម្ពុជា និងជម្រុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។
គម្រោង បុស្បា អប្សរមេរា មានផ្ទះប្រណិតៗ ចំនួន៧ប្រភេទដូចជា៖ វីឡាហេរ៉ូ, វីឡាអេនជែល, វីឡាស៊ុបពើធ្វីន, វីឡាម៉ូឌឺនធ្វីន, ផ្ទះអាជីវកម្មខ្នាតធំ Super Shophouse, ផ្ទះអាជីវកម្មខ្នាតមធ្យម Shophouse A និង B៕











PR
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្តល់ជូនអំពូលថាមពលពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវក្នុងខណ្ឌច្បារអំពៅ
ភ្នំពេញ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើងបំភ្លឺផ្លូវដំណើរការ ដោយថាមពលពន្លឺ ព្រះអាទិត្យចំនួន ២៤០ដើម ជូនដល់សង្កាត់ព្រែកឯងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលស្ថិតនៅក្នុងតំបន់ រោងចក្ររបស់យើង។ ពិធី ប្រគល់នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មន្ត្រី និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងសមាជិកសហគមន៍មូលដ្ឋាន។

ការផ្តល់ជូនអំពូលភ្លើង បំភ្លឺផ្លូវនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនដើម្បីគាំទ្រសហគមន៍បៃតង។ កន្លងមកក្រុមហ៊ុន បានដាំដើមឈើជាង ៨០០០ដើម និងបរិច្ចាគអំពូលភ្លើងបំភ្លឺផ្លូវថាមពលពន្លឺព្រះអាទិត្យ (សូឡា) ចំនួន ៧៩០ដើម ជូន ដល់ សហគមន៍ចំនួន ៤ ព្រមទាំងបានជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចំនួន ១៨០០គ្រួសារ នៅក្នុងខណ្ឌច្បារអំពៅបើគិតរហូតមកដល់ បច្ចុប្បន្ន។ អំពូលសូឡាទាំងនេះ នឹងផ្តល់ជូនភ្លើងដែលត្រូវការជាចំបាច់ ដើម្បីបំភ្លឺតាមដងផ្លូវនៅក្នុងសង្កាត់ព្រែកឯង ដែលនឹងជួយពង្រឹងឡើងនូវសុវត្ថិភាពនិងសន្តិសុខសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ។
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា៖ «យើងសូមថ្លែងអំណរគុណចំពោះអំណោយ សប្បុរសជាអំពូលភ្លើងបំភ្លឺផ្លូវសូឡា ដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ជូនដល់សហគមន៍ព្រែកឯង។ នេះជាឧទាហរណ៍ដ៏ល្អមួយដែលវិស័យឯកជនអាចធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុង មូលដ្ឋានផ្ទាល់។ អំពូលភ្លើងបំភ្លឺផ្លូវសូឡាទាំងនេះ នឹងមិនត្រឹមតែលើកកម្ពស់សុវត្ថិភាព និងសន្តិសុខ សម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សុខុមាលភាពទូទៅរបស់សហគមន៍ផងដែរ។ សូមអរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការប្តេជ្ញាចិត្ត បង្កើតឱ្យមានលទ្ធផលជាវិជ្ជមានហើយយើងនឹងបន្តសហការគ្នាថែមទៀត ដើម្បីបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់សហគមន៍យើង ទាំងអស់គ្នា»។

ក្នុងពិធីប្រគល់អំពូលភ្លើងនេះ នាយិកា ផ្នែកកិច្ចការ សាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលោកស្រី Anne de Graaf តាំងនាមឱ្យក្រុមហ៊ុនបានសម្តែងក្តីសង្ឃឹមក្នុងការបន្តកិច្ចសន្ទនាជាមួយគ្នា អំពីរបៀបធ្វើឱ្យបរិស្ថានរបស់យើង មានភាពប្រសើរឡើងហើយលោកស្រីក៏សង្ឃឹមផងដែរថា គម្រោងនេះពិតជានឹងបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ នៅក្នុង សហគមន៍ព្រែកឯង។
លោកស្រី Anne de Graaf មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងជឿជាក់ថា យើងអាចរីកចម្រើនបានលុះត្រាតែសហគមន៍នៅជុំវិញយើងរីកចម្រើនដែរ។ នេះហើយគឺជាមូលហេតុដែលយើងផ្តល់ជូនអំពូលភ្លើងនៅថ្ងៃនេះ ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍ព្រែកឯង។ ដោយសារយើងបានធ្វើសកម្មភាពជាមួយសហគមន៍ និងសេដ្ឋកិច្ចចំណុចនេះហើយដែលយើងជាផ្នែកមួយនៃសហគមន៍ និងសេដ្ឋកិច្ចនេះវាជាកាតព្វកិច្ចរបស់យើងក្នុងការធ្វើអាជីវកម្មរបស់យើងប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ដូច្នេះយើងអាចធ្វើឱ្យប្រទេសកម្ពុជា កាន់តែប្រសើរសម្រាប់មនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយ»។

មហិច្ឆតារយៈពេលវែង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ (Brew a Better Cambodia)” របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងលើកម្ពស់ស្តង់ដារក្នុងការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ចំនួន បី របស់ក្រុមហ៊ុនរួមមាន និរន្តរភាពបរិស្ថាន និរន្តរភាព សង្គម និងការពិសារដោយការទទួលខុសត្រូវ រួមជាមួយនឹងគោលដៅឆ្ពោះទៅរកការចូលរួមចំណែកធ្វើឱ្យ ពិភពលោក មានអព្យាក្រឹតកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។
រោងចក្រផលិត ស្រាបៀរ របស់ក្រុមហ៊ុនដែលស្ថិតនៅខណ្ឌច្បារអំពៅ ថ្មីៗនេះបានឈានដល់ដំណាក់កាលសំខាន់មួយក្នុងដំណើរ ផ្លាស់ប្តូរ ឆ្ពោះទៅប្រើប្រាស់ថាមពលកកើតឡើងវិញ។ ស្ថិតក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសម្ពោធជាផ្លូវការនូវរោងចក្រជីវម៉ាស់ថ្មីមួយនៅខែកញ្ញា ឆ្នាំ២០២២ ដែល ជារោងចក្រ ជីវថាមពល ធំដំបូងគេនៅកម្ពុជា។ ជាមួយនឹងរោងចក្រជីវម៉ាសថ្មីនេះ រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នាពេលបច្ចុប្បន្នដំណើរការ ដោយប្រើប្រាស់ថាមពលកម្ដៅកកើតឡើងវិញ ១០០% តាមរយៈការប្រើអង្កាមពីរោងម៉ាស៊ីនកិន ស្រូវ និងកសិករ ក្នុងស្រុក។ ការប្រើប្រាស់ អង្កាម ជាប្រភពឥន្ធនៈជួយប្រែក្លាយកាកសំណល់កសិកម្ម និងសរីរាង្គ ដែលត្រូវបាន បោះចោលទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍កសិកម្ម។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រើប្រាស់ស្រូវក្នុងប្រទេសកម្ពុជា ១០០ % ក្នុងការផលិតស្រាបៀរមួយចំនួនដូចជា សា្របៀរអានឆ័រ (Anchor) និងស្រាបៀរ Tiger ជាដើម។ ដើម្បីបង្កើនប្រសិទ្ធភាពវិលជុំបន្ថែមទៀតនៅក្នុងខ្សែសង្វាក់តម្លៃស្រូវក្រុមហ៊ុនក៏បាន ធ្វើការងាររួមគ្នាជាមួយអង្គការភាពជាដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីគាំទ្រកសិករក្នុងស្រុកតាមរយៈការកសាង សមត្ថភាព៕

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជាដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ ជំរុញ ដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នាក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាក យីហោ អន្តរជាតិគុណភាពខ្ពស់ដូចជា ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង ស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុន មានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់ នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់ តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាព សង្គម និងការពិសាដោយការទទួលខុសត្រូវ ដែលស្ថិតនៅលើមាគ៌ាឆ្ពោះ ទៅ កាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយ នៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិត ស្រាបៀរ លំដាប់ថ្នាក់ពិភពលោក៕
PR
ម៉ូតូ Peugeot ចាប់ផ្តើមដំនើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងលទ្ធផលនឹកស្មានមិនដល់
ក្រុមហ៊ុនម៉ូតូ Peugeot បានដាក់បង្ហាញម៉ូដែលចុងក្រោយរបស់ខ្លួនគឺ Peugeot Django 150cc នៅកម្ពុជាក្រោយពេលទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងអាស៊ី។ ម៉ូតូ scooter ដែលរចនាបែប Retro ទទួលបានការពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា ដែលចូលចិត្តការរចនាបែប classic និងប្រភេទម៉ូតូអូតូ។

ក្នុងរយៈពេលពីរបីសប្តាហ៍នៃការចេញលក់ ស្តកដំបូងរបស់ម៉ូតូ Peugeot Django ត្រូវបានលក់អស់ទាំងស្រុងស្ទើរតែមិនគួរអោយជឿ។ តំណាងចែកចាយនៅកម្ពុជាភ្ញាក់ផ្អើលចំពោះការឆ្លើយតបពីអតិថិជន ហើយបានបើកអោយកក់ស្តុកចាំជាបន្តបន្ទាប់ទៀតសម្រាប់អតិថិជនដែលមិនទាន់ទទួលបានម៉ូតូ។ យើងសង្កេតឃើញថាតម្រូវការម៉ូតូអូតូនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងឥតស្រាកស្រាន្តដោយសារតែមមធ្យោបាយធ្វើដំនើរបែបម៉ូតូមានភាពឆាប់រហ័សនិងងាយស្រួលហើយមិនស្ទះកកកុញផ្លូវទៀតផង។

ម៉ូតូ Peugeot Django បានក្លាយជាម៉ូតូមួយដែលត្រូវបានគេលើកយកមកនិយាយច្រើនអំពីភាពប្រកួតប្រជែងរបស់វានៅក្នុងទីផ្សារដោយសារតែ គុណភាព តំលៃ និងការរចនា។ ទាំងនេះហើយជាអ្វីដែលគ្រប់គ្នាចង់បានព្រោះម៉ូតូដ៏ទាន់សម័យនេះមិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាបានបន្ថែមសម្រស់អោយអ្នកបើកបរថែមមួយកម្រិតទៀតដោយមើលឃើញពីប្រជាប្រិយភាពរបស់ម៉ូតូ Peugeot Django កាន់តែកើនឡើងក្រុមហ៊ុនបានចាប់ផ្តើមបើកបង្ហាញពណ៌ និងលក្ខណៈពិសេសថ្មីៗជាច្រើនទៀតដើម្បីបំពេញតាមតម្រូវការខុសៗគ្នារបស់អតិថិជន។

ម៉ូតូប្រភេទ Scooter ដ៏ស៊ីវិល័យមួយនេះមានច្រើនពណ៌ដូចជា ខ្មៅ ស ក្រហម និងខៀវ។ ម៉ូតូ Peugeot Django ក៏បានភ្ជាប់មកជាមួយនូវមុខងារទំនើបៗ ដូចជា digital instrument cluster អំពូលភ្លើង LED អមជាមួយការរចនាបទយ៉ាងស្រស់ស្អាត និងម៉ាស៊ីនខ្លាំង ដែលផ្តល់នូវការបើកបរប្រកបដោយរលូន និងផាសុកភាព។

ភាពជោគជ័យរបស់ម៉ូតូ Peugeot Django នៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ពីគុណភាព និងសិល្បៈហត្ថកម្មរបស់ម៉ាកយីហោមួយនេះ។ ជាពិសេសគឺតំនាងចែកចាយនៅក្នុងប្រទេសកម្ពុជាមានភាពរីករាយនឹងតួលេខនៃការលក់ចេញជាទីគាប់ចិត្តហើយវាបានក្លាយជាម៉ូតូប្រភេទ scooter លក់ដាច់បំផុតរបស់ពួកគេ។

ក្រុមហ៊ុនម៉ូតូ Peugeot រំភើបជាមួយនឹងការឆ្លើយតបយ៉ាងរហ័សពីទីផ្សារប្រទេសកម្ពុជា ហើយបានចាប់ផ្តើមស្វែងរកទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ីដើម្បីធ្វើអោយម៉ាកយីហ៊ោរម៉ូតូ Peugeot កាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមហ៊ុនមានទំនុកចិត្តថាម៉ូតូ Peugeot Django នឹងបន្តទទួលបានជោគជ័យក៏ដូចជានាំមកនូវម៉ូដែលជាច្រើនទៀតនាពេលអនាគត។




