ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ពុយ គា ត្រូវបានជ្រើសតាំងជាប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ក្រោយលោក ប៉ែន បូណា ​បានសុំ​លា​ឈប់

    BY Naren December 6, 2022
    លោក ពុយ គា ត្រូវបានជ្រើសតាំងជាប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ក្រោយលោក ប៉ែន បូណា ​បានសុំ​លា​ឈប់

    (ភ្នំពេញ)៖​ យោងតាមសេចក្តីជូនដំណឹង របស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានឱ្យដឹងថា ដោយលោក ប៉ែន បូណា ត្រូវ​បាន​រាជ​រដ្ឋាភិបាល​តែង​តាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និង​យោង​តាម​លក្ខន្តិកៈ​និង​បទ​បញ្ជាផ្ទៃក្នុងរបស់ ក.អ.ក លោក ប៉ែន បូណា បានសុំលាឈប់ពីប្រធានក្លិប។

    ដូច្នេះដើម្បីបន្តនិរន្តរភាពរបស់ក្លិប គណៈកម្មាធិការនាយក ក.អ.ក បាន​សម្រេច​​ជ្រើសតាំង៖​ ១ – លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា ២ – លោក ខៀវ កូទ្បា ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា។ ហើយ ក្លិបអ្នកកាសែតកម្ពុជា នឹង​រៀបចំ​សមាជ​ដើម្បីបោះឆ្នោត​ជ្រើស​រើស​ប្រធាន​និង​អគ្គលេខា​ធិការ​​​ឱ្យស្របតាម លក្ខន្តិកៈ​របស់​ខ្លួននា​ពេល​វេលា​សមស្រប​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៕

    Share This Post: