ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ស្ពឺ ប្រគល់ម៉ូតូឌ្រីមសង់១គ្រឿង ជូនកីឡាការិនី វ៉ឹត ចន្ថា ក្រោយទទួលបានមេដាយ ពីការប្រកួតកីឡាអត្តពលកម្មថ្នាក់ជាតិ

    BY Khmernote Media December 6, 2022
    អភិបាលខេត្តកំពង់ស្ពឺ ប្រគល់ម៉ូតូឌ្រីមសង់១គ្រឿង ជូនកីឡាការិនី វ៉ឹត ចន្ថា ក្រោយទទួលបានមេដាយ ពីការប្រកួតកីឡាអត្តពលកម្មថ្នាក់ជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បាននាំយកម៉ូតូឌ្រីមសង់១គ្រឿង ទៅប្រគល់ជូនកីឡាការិនី វ៉ឹត ចន្ថា រស់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលទើបទទួលបានមេដាយចំនួន៣គ្រឿង ផ្នែកកីឡាអត្តពលកម្មជាតិលើកទី១ជនពិការ ដែលទើបតែនឹងបញ្ចប់ទៅកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

    សូមបញ្ជាក់ផងដែរថា កីឡាការិនីជនពិការ វិត ចន្ថា អត្តពលិកជនពិការកម្ពុជា ដណ្តើមបានមេដាយសរុប ៣គ្រឿង ក្នុងនោះមេដាយមាស ១គ្រឿង, ប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង។ បើតាមលោកអភិបាលខេត្ត កីឡាការិនីរូបនេះ ក៏មានស្វាមីជាកីឡាករជនពិការដែរ ប៉ុន្តែពួកគាត់មិនបានអស់សង្ឃឹមក្នុងការរស់នៅនោះឡើយ ហើយធ្លាប់បានចេញទៅប្រកួតលើឆាកអន្តរជាតិ នឹងទទួលបានមេដាយជូនជាតិមាតុភូមិរបស់យើងថែមទៀតផង៕

    ប្រភព៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ

    Share This Post: