ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅថ្ងៃទី២៧ ខែធ្នូ សម្រាប់ភ្នំពេញ ខេត្តកណ្ដាល និងនៅថ្ងៃទី២៨ ខែធ្នូ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស
រាជធានីភ្នំពេញ៖ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នាព្រលប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ប្រធានគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទប្រចាំខេត្តនីមួយៗ បានដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២ មករក្សាទុកនៅតាមសាលាខេត្តនីមួយៗ យ៉ាងមានសុវត្ថិភាព ដោយមានបិត Sceller ការពារនៅលើទ្វារបន្ទប់រក្សាទុកសន្លឹកកិច្ចការ រង់ចាំដល់ព្រឹកស្អែកនឹងដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

ដោយឡែកសន្លឹកកិច្ចការនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ សូមជម្រាបថា លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh៕






ប្រភព៖ MoEYS Cambodia