ព័ត៌មានជាតិ
កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងរបស់ជនជាតិចិនមួយកន្លែង និងដកហូតសម្ភារមួយចំនួន
BY Khmernote Media
December 7, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលសង្កាត់ចោមចៅទី៣ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមជាមួយលោក វ៉ាសាវឿន ចៅសង្កាត់ចោមចៅទី៣។

បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងរបស់ជនជាតិចិនមួយកន្លែងនៅចំណុចហាងយីហោ ជិង សៀកឡាយ ភូមិព្រៃទា១ ដកហូតសម្ភារមួយចំនួន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ បច្ចុប្បន្នទីតាំងខាងត្រូវបានបិទជាបណ្តោះអាសន្ន៕





ប្រភព៖ រដ្ឋបាលសង្កាត់ចោមចៅទី៣