ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ៖ ប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បេក្ខជនអវត្តមានសរុបចំនួន ២៤០០នាក់ និងបេក្ខជន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះសង្ស័យកូវីដ-១៩មាន ៤ករណី

    BY Khmernote Media December 7, 2022
    ក្រសួងអប់រំ៖ ប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បេក្ខជនអវត្តមានសរុបចំនួន ២៤០០នាក់ និងបេក្ខជន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះសង្ស័យកូវីដ-១៩មាន ៤ករណី

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ០៥ ធ្នូ ២០២២។

    ក្រសួងអប់រំ បានឱ្យដឹងថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២។ បេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១២៨ ១៣៥នាក់ ស្រី ៦៨ ៧៧១នាក់, មណ្ឌលប្រឡង ២២១, និងត្រូវជា ៥១៧៤បន្ទប់។

    ក្នុងនោះឃើញថា បេក្ខជនអវត្តមានសរុបចំនួន ២៤០០នាក់ (ត្រូវជា១,៨៧ភាគរយនៃបេក្ខជនសរុប) ស្រី១០៣៦នាក់។ បេក្ខជនចំនួន ៧០នាក់ មានបញ្ហាសុខភាព ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល០៤ករណី, និងសង្ស័យវិជ្ជមានជំងឺកូវីដ-១៩ មាន ០៤ ករណី។ បេក្ខជនដែលមិនអាចបន្តដំណើរការសំណេរដោយសារបញ្ហាសុខភាពមានចំនួន០៣ករណី។ គណៈមេប្រយោគមានបញ្ហា សុខភាពមានចំនួន១៤នាក់ ក្នុងនោះ០១នាក់មានស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: