ចិនបង្ហាញរថយន្តដើរដោយអគ្គិសនីមានតម្លៃថោកបំផុតលើលោក ហើយបញ្ចូលភ្លើងម្តងអាចជិះបានជាង៣០០គីឡូម៉ែត្រ (មានវីដេអូ)
- January 10, 2019
ចិន៖ ក្រុមហ៊ុន Great Wall Motors របស់ចិន បាក់ដាក់លក់រថយន្តប្រើដោយកម្លាំងថាមពលអគ្គិសនីដ៏ស្រស់ស្អាតនៅលើទីផ្សារ ហើយរថយន្តប្រភេទនេះត្រូវបានគេចាត់ទុកថាជារថយន្តដែលមានតម្លៃថោកបំផុតលើពិភពលោកផងដែរ។ បើតាមសារព័ត៌ Nextshark បានរាយការណ៍ថា រថយន្តប្រើដោយកម្លាំងថាមពលអគ្គិសនីនេះមានឈ្មោះថា ORA R1 ប្រើប្រាស់ថាមពលអគ្គិសនី ៣៣ គីឡូវ៉ាត់ក្នុងមួយម៉ោង និងអាចធ្វើដំណើរបាន ៣១២ គីឡូម៉ែត្រ សម្រាប់ការបញ្ចូលថាមពល (សាកថ្ម) ម្តង។
រថយន្តនេះត្រូវបានគេដាក់លក់ក្នុងតម្លៃត្រឹមតែ ៨,៦៨០ ដុល្លារប៉ុណ្ណោះ (តម្លៃក្នុងប្រទេសចិន) រួមជាមួយនឹងការធានារយៈពេល ៣ ឆ្នាំ ឬប្រើប្រាស់ក្នុងចម្ងាយ ១២០ ០០០ គីឡូម៉ែត្រ។ គេរំពឹងថា រថយន្តសេរីថ្មីនេះនឹងទទួលបានការគាំទ្ររខ្លាំង ព្រោះតែតម្លៃរបស់វាធូថ្លៃ ហើយជាពិសេសនោះគេមិនចាំបាច់ចំណាយប្រាក់សម្រាប់ចាក់សាំងនោះទេពេលប្រើប្រាស់វា។ លោកអ្នកអាចទស្សនារថយន្តប្រើដោយកម្លាំងថាមពលអគ្គិសនីម៉ាក ORA R1 របស់ចិន ដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=5W19c_DueoQ
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark
- Share This Post:








