ព័ត៌មានជាតិ
ទទួលបទពិសោធន៍វប្បធម៌ជប៉ុន ក្នុងពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០២២ ដែលធ្វើឡើងនៅចុងសប្តាហ៍នេះ
BY Naren
December 8, 2022
(ភ្នំពេញ)៖ ស្ថានទូតជប៉ុននឹងសហការរៀបចំកម្មវិធី «ពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០២២» ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ផ្ទាល់ដី Lively Plaza ពីថ្ងៃសៅរ៍ ទី១០- ថ្ងៃអាទិត្យ ទី ១១ខែធ្នូ ឆ្នាំ២០២២ ពីម៉ោង១០:០០ព្រឹក ដល់ ៩យប់។

ក្នុងនោះនៅថ្ងៃអាទិត្យទី១១ ខែធ្នូ ម៉ោង៤រសៀល នឹងមានការវេទិកាTalk LIVEពិសេសពីលោកហេង វិសាល។ ស្ថានទូតជប៉ុន មានរៀបចំកម្មវិធីជាច្រើនដែលលោកអ្នកអាចទទួលបទពិសោធន៍វប្បធម៌ជប៉ុនដូចជា ថតរូបកម្សាន្តដោយស្លៀកពាក់ឈុតសម្លៀកបំពាក់ប្រពៃណីជប៉ុន(យឺកាតាក់) រៀនបត់ក្រដាសអូរីហ្គាមិ រីករាយជាមួយការសម្តែងវាយស្គរបែបប្រពៃណីពីក្រុម មេគង្គដៃកុ និងកម្មវិធីជាច្រើនទៀត៕
