PR

មិននឹកស្មានក្មេងស្រីសុំថតជាមួយនីកូ ១០ឆ្នាំមុន ត្រឡប់មកធ្វើរឿងមួយនេះទាល់តែបាន

BY
Naren
December 13, 2022

កាលពីម្សិលមិញ តារាចម្រៀងថ្មីរបស់ 3f music ម្ចាស់បទ «សង្សាចាស់អើយអោយអូនសុំទោស» គឺ កញ្ញា ជេន បានបង្ហោះរូបលើ គណនេយ្យ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងដោយរៀបរាប់ពី អារម្មណ៏ពិតដែលនាង ទទួលបានការយល់ព្រមសម្តែងរួមគ្នាជាមួយលោកនីកូ ក្នុងកម្មវិធីបុណ្យសមុទ្ររបស់ vattanac sea festival ដោយរម្លឹកថាកាលពីជាង១០ ឆ្នាំមុន នាងបានសុំថតរូបជាមួយលោក នីកូ នៅក្រោយឆាក ហើយនាងបានប្រាប់លោក នីកូ ថានាងចង់ក្លាយជា តារាចម្រៀងមួយរូបហើយចង់ច្រៀងរួមគ្នាជាមួយ លោក នីកូ ថែមទៀតផង ពេលនោះ លោកនីកូក៏បានសន្យាថាបើនាងក្លាយជាតារាចម្រៀង មែននោះរូបលោកនឹងយល់ព្រមច្រៀងរួមគ្នាជាមួយនាងនៅថ្ងៃណាមួយមិនខាន មិននឹកស្មានថាអ្វីៗ បានក្លាយជាកាពិតហើយយប់មិញនេះតារាចម្រៀង ជេន បានបង្ហាញអារម្មណ៏រំភើបយ៉ាងខ្លាំងដែលបាន សម្រេចក្តីស្រម៉ៃរបស់ខ្លួនដោយបានសម្តែងរួមគ្នាជាមួយ idol របស់ខ្លួនលើឆាកតន្រី្តដ៏ធំហើយទទួលបាន ការគាំទ្រ ពីសំណាកទស្សនិកជន ដោយសម្លេងហ៊ោកញ្ជៀវយ៉ាងខ្លាំង។

ដោយ កញ្ញា ជេនបានលើកឡើងថា «១០ឆ្នាំមុន នឹង១០ឆ្នាំក្រោយ ពិតជានឹកស្មានមិនដល់ថា Jane ទទួលបាន ឱកាស សម្ដែងផ្ទាល់ជាមួយនិមិត្តរូបដែលខ្លួនឯងស្រលាញ់ និង កោតសរសើរខ្លាំងជាយូរ នៅលើឆាកដ៏ធំ កាលពីយប់មិញនេះសោះ រំលឹកពី១០ឆ្នាំមុន ខ្ញុំត្រឹមជាក្មេងស្រីដែលចូលចិត្តវិស័យចម្រៀង បានត្រឹមឈរ គាំទ្រការសម្ដែង Concert របស់បង និងចាំសុំថតរូបជាមួយគាត់នៅពីក្រោយឆាក *សុំនិយាយរឿងកំប្លែងមួយចុះកាលនោះសុំគាត់ថតហើយ ខ្សឹបដាក់ត្រជៀកបងកូទៀតថា៖ចង់ធ្វើតារាចំរៀង ហើយចង់ច្រៀង ជាមួយបង នៅឆាកចឹង បងកូឆ្លើយវិញ៖ អូនក្លាយជាតារាចំរៀងពេលណា៎ ចាំយើងមក fit ជាមួយគ្នា *ញញឹមអោយមន្តសេ្នហ៏* ស្តាប់ទៅ ដូចជាការលួងក្មេង តែសំរាប់ Jane ជាពាក្យសន្យាដែលបងកូផ្ដល់ឱ្យ ហើយឥឡូវ ខ្ញុំមកទារសន្យា នេះហើយ កាលពីយប់មិញនេះ រឹតតែ មិននឹកស្មានថាទទួលបានការគាំទ្រ ពីសំណាក់ បងប្អូនច្រើនយ៉ាងខ្លាំង មែនទែន ជាចុងក្រោយ ចង់ប្រាប់អ្នកទាំងអស់គ្នាថាគ្មានទេពាក្យថាបរាជ័យ សំរាប់ការប្រឹងប្រែងតស៊ូ មិនថា ១ឆ្នាំ ២ឆ្នាំ ឬ ១០ឆ្នាំ ដើម្បីដើរទៅរកក្ដីស្រមៃរបស់ខ្លួន សូមអរគុណជាខ្លាំងដល់ 3Fmusic ដែលផ្ដល់ឱកាស នឹង មើលឃើញពីសមត្ថភាព 3F ក៏ដូចជាផ្ទះ និងឪពុកម្ដាយទី២ សំរាប់ Jane ហើយក៏សូមអរគុណដល់ Vattanac Premium Beer ដែលបង្កើតព្រឹតិការណ៍នេះឡើង ទើប Jane មាន ឱកាសនេះ»៕

Share This Post: