ឱកាសល្អសម្រាប់អ្នកចូលចិត្តខាងតែងនិពន្ធ! ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ដល់កវីនិពន្ធ អ្នកនិពន្ធ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣។

កវីនិពន្ធ និងសាធារណជន ទាំងអស់ ដែលចូលចិត្ត ខាងការតែងនិពន្ធ គឺអាចដាក់ពាក្យ ដើម្បីចូលរួមប្រកួត ដោយគ្រាន់តែគោរព តាមលក្ខខណ្ឌ ដូចខាងក្រោម ៖
១. ប្រធានបទ សេរី ផ្ទៃរឿងទាំងមូលត្រូវមានលក្ខណៈសមស្រប ទាំងអត្ថន័យ អត្ថរូប អត្ថរស
២. លក្ខខណ្ឌ ខ្នាតក្រដាស សរសេរ ជា A4 (ចាប់ពី១៥-៣០ទំព័រ) , អក្សរ Font Khmer OS Siemreap ទំហំ១២ អក្ខរាវិរុទ្ធ យកតាមវចនានុក្រមសម្តេចជួនណាត និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ
ស្នាដៃនិពន្ធ ដែលជាប់ជ័យលាភី ពីលេខ ១ដល់លេខ ៣ នឹងទទួលបាន ពាន់រង្វាន់១ អមដោយទឹកប្រាក់ ចំណែកពានរង្វាន់ លេខ៤និងលេខ៥ ទទួលបាន បណ្ណសរសើរ ១ អមដោយទឹកប្រាក់។ ចាប់ផ្តើមទទួលស្នាដៃពីថ្ងៃផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣៕ http://ពាក្យស្នើសុំប្រលងតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣
