ខ្មែរណូត

ស្វែងរក

  • PR

    ក្រុម Impunity Esports បានទទួលយកជ័យជម្នះ 2 ដងនៅក្នុងព្រឹត្តិការណ៍ 2022 Honor of Kings International Championship

    BY Naren December 14, 2022
    ក្រុម Impunity Esports បានទទួលយកជ័យជម្នះ 2 ដងនៅក្នុងព្រឹត្តិការណ៍ 2022 Honor of Kings International Championship

    ព្រឹត្តិការណ៍ 2022 Honor of Kings International Championship វគ្គ Group Stage បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី 13 ខែ ធ្នូ កន្លងទៅនេះ។ ក្រុម Impunity Esports ក៏បានទទួលយកជ័យជម្នះចំនួន 2 ដងទៅលើជើងឯក Arabia Qualifier – YaLLa Esports ផងដែរ ក៏ប៉ុន្តែក៏បរាជ័យក្នុងការយកជ័យជម្នះពីក្រុមខ្លាំងៗដូចជាជើងឯក៖ KPL Summer – Chongqing.Wolves និង Shanghai.EDG.M មកពី KPL ដែរ។

    ទោះបីវាជាការសោកស្តាយចំពោះការខកខានក្នុងការបន្តដំណើរនៅក្នុងការព្រឹត្តិការណ៍ Honor of Kings International Championship ក៏ពិតមែន ប៉ុន្តែកីឡាកររបស់ក្រុម Impunity Esports បានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍មែនទែននៅក្នុងការប្រកួតវគ្គជម្រុះ Wild Card និង វគ្គ Group Stage។

    ដំណើររបស់ក្រុម Impunity Esports នៅក្នុងព្រឹត្តិការណ៍ 2022 Honor of Kings International Championship បានបញ្ចប់ហើយក៏ប៉ុន្តែក្រុមដែលតំណាងអោយអាស៊ីខាងត្បូងមួយនេះនឹងត្រឡប់មកវិញកាន់តែខ្លាំងជាងនេះនៅការប្រកួតក្រោយៗ។

    ក្រុមដែលនឹងធ្វើដំណើរបន្តទៅកាន់វគ្គ Knockout Stage៖
    Group A – Wuhan.eStarPro (1st); Nanjing.Hero (2nd)
    Group B – Chongqing.Wolves (1st); Shanghai.EDG.M (2nd)
    Group C – Foshan.DRG.GK (1st); Chengdu.AG (2nd)
    Group D – Beijing.WB (1st); XYG (2nd)

    វគ្គ Knockout Stages នឹងចាប់ផ្តើមនៅថ្ងៃទី 16 ខែធ្នូ ហើយក្រុមទាំងអស់នឹងធ្វើការប្រកួតជាមួយគ្នានៅក្នុងលក្ខខណ្ឌជាការប្រកួត Best-Of-7, Single-Elimination bracket នៅក្នុងវគ្គ Quarterfinals:
    ការប្រកួតទី 1 – Wuhan.eStarPro vs Shanghai.EDG.M
    ការប្រកួតទី 2 – Foshan.DRG.GK vs XYG
    ការប្រកួតទី 3 – Chongqing.Wolves vs Nanjing.Hero
    ការប្រកួតទី 4 – Beijing.WB vs Chengdu.AG

    អរគុណទៅកាន់ក្រុមទាំងអស់ដែលបានបង្ហាញការប្រកួតល្អៗនៅក្នុងព្រឹត្តិការណ៍នេះ ហើយក៏អបអរសាទរទៅកាន់ក្រុមដែលបានឈានជើងបន្តទៅកាន់វគ្គ Knockout Stage ផងដែរ! រងចាំទស្សនានៅលើគេហទំព័រផ្លូវការរបស់ Honor of Kings (HOK) ដើម្បីគាំទ្រនូវក្រុមផ្សេងៗទៀត!

    Myanmar: https://www.facebook.com/HonorofKingsMyanmar

    Cambodia: https://www.facebook.com/HonorofKingsKHOfficial

    Share This Post: