ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមអាវក្រាស់ៗ! ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងដល់ ១៥អង្សាសេ នៅតាមបណ្ដាខេត្តទាំង៥នេះ

    BY Khmernote Media December 16, 2022
    ត្រៀមអាវក្រាស់ៗ! ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងដល់ ១៥អង្សាសេ នៅតាមបណ្ដាខេត្តទាំង៥នេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា៖

    ស្ថានភាពអាកាសធាតុជាបន្តនៅតែសង្កេតឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុគមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុង ល្បឿនខ្លាំង ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន។

    – ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ស៊ីតណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥-១៦°C ។
    – ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង ស៊ីតណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៧-១៨°C ។
    – ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត ស៊ីតណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២០°C ។

    នៅក្នុងអំឡុងពេលនោះដែរ សង្កេតឃើញស៊ីតណ្ហភាពអតិបរមានៅវេលាថ្ងៃមានពី ២៦-២៩°C។ បន្ទាប់ពីថ្ងៃទី ២១ ខែធ្នូ ស៊ីតណ្ហភាពអាច កើនឡើងពី ២-៣°C វិញ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: