ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកែប នឹងរៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយៗជាច្រើន ជាមួយនឹងការប្រគុំតន្ត្រី និងអុចកាំជ្រួច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសាកល២០២៣

    BY Khmernote Media December 16, 2022
    រដ្ឋបាលខេត្តកែប នឹងរៀបចំព្រឹត្តិការណ៍កំសាន្តសប្បាយៗជាច្រើន ជាមួយនឹងការប្រគុំតន្ត្រី និងអុចកាំជ្រួច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំសាកល២០២៣

    ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកែប នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រង ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន ក្នុងពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២២ ឆ្លងចូលឆ្នាំ២០២៣។

    សូមបញ្ជាក់ដែរថា ខេត្តកែប គឺជាខេត្តទេសចរណ៍ធម្មជាតិ ដែលបច្ចុប្បន្នកំពុងមានភាពទាក់ទាញ និងចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ជាមួយនេះ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២២ ឆ្លង ចូលឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំឱ្យមានព្រឹត្តិការណ៍កំសាន្តសប្បាយជាច្រើនដូចជា ការតាំងពិព័រណ៍ផលិតផល ការអុំទូកផ្កាចារសមុទ្រ បង្ហើរខ្លែង រួមជាមួយនឹងការប្រគុំតន្ត្រី ការអុចកាំជ្រួច និងបង្ហោះគោមក្នុងពេលរាត្រីផងដែរ៕

    ប្រភព៖ រដ្ឋបាលខេត្តកែប

    Share This Post: