ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ ចុះបង្ក្រាបការនាំចូល និងចែកចាយទឹកដោះគោ Dutchmill ប្រមាណជាង ៧ពាន់ដប ដែលរំលោភសិទ្ធិចែកចាយផ្តាច់មុខ និងខូចគុណភាព

    BY Khmernote Media December 16, 2022
    មន្ត្រីជំនាញ ចុះបង្ក្រាបការនាំចូល និងចែកចាយទឹកដោះគោ Dutchmill ប្រមាណជាង ៧ពាន់ដប ដែលរំលោភសិទ្ធិចែកចាយផ្តាច់មុខ និងខូចគុណភាព

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា ដោយយោងពាក្យបណ្តឹងរបស់ក្រុមហ៊ុន យូអិនធី ហូលសេល ខូអិលធីឌី កំលាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបករណីនាំចូល ស្តុក ចែកចាយ ទឹកដោះគោម៉ាក Dutchmill រំលោភសិទ្ធិចែកចាយផ្តាច់មុខ និងការដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស នាំឲ្យមានការខូចគុណភាព នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

    ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះឆែកឆេរ ០២ទីតាំងផ្សេងគ្នា៖
    ១./ទីតាំងទី១ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ១៣B (បុរីពិភពថ្មីកំបូល III)សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដកហូតបានទឹកដោះគោម៉ាក Dutchmillខុសច្បាប់ចំនួន ៦.៥០០ដប ស្មើនឹង ២.៥០៧គីឡូក្រាម។
    ២./ទីតាំងទី២ ស្ថិតនៅផ្ទះលេខ C៧០ ផ្លូវបេតុង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានទឹកដោះគោម៉ាក Dutchmill ខុសច្បាប់ចំនួន ៥៤២ដប ស្មើនឹង ៣២៣គីឡូក្រាម ។

    បន្ទាប់មកលោកព្រះរាជអាជ្ញារង បានសំរេចឲ្យសមត្ថកិច្ចធ្វើការដកហូតវត្ថុតាងទាំងអស់យកមករក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឌាន និងតម្រូវឲ្យម្ចាស់ទីតាំងមកសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ៕

    ប្រភព៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច

    Share This Post: