ខ្មែរណូត

ស្វែងរក

  • PR

    កាន់តែកៀករកឃើញជើងឯក The Voice Kids Cambodia ត្រៀមឆាកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះ

    BY Naren December 17, 2022
    កាន់តែកៀករកឃើញជើងឯក The Voice Kids Cambodia ត្រៀមឆាកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់នេះ

    (ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ បានចូលវគ្គ វគ្កពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្នុងរាត្រីនេះ។ ក្នុងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងត្រៀមចូលមកដល់យប់នេះនេះ Coach នីមួយៗនៅសល់កូនក្រុមតែ ៤រូប ប៉ុណ្ណោះក្នុងមួយក្រុម។ ពោលគឺសរុបមានចំនួនប្អូនៗកុមារចំនួន ១២រូប ដែលនឹងមានវត្តមានក្នុងពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។

    ត្រៀមចូលរួមទស្សនាផ្ទាល់ទាំងអស់គ្នា The Voice Kids Cambodia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម៉ោង ៨យប់នេះ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉លសែនសុខ ជាន់ទី២ ហើយសំបុត្រសម្រាប់ចូលទស្សនាផ្ទាល់មានតម្លៃ ២ម៉ឺនរៀល ដែលមានដាក់លក់នៅហាង កាហ្វេ ហង្សមាស មានទីតាំងនៅមុខស្ទូឌីយោផ្ទាល់ ឬក៏អាចរកជាវបាននៅក្រុមហ៊ុន ហង្សមាស វីដេអូ ខាងលិចផ្សារអូឬស្សី៕

    Share This Post: